១០ ចំណុច អាចបញ្ជាក់ថា អ្នកជាមេដឹកនាំ ដែលកូនចៅគោរព និង ឲ្យតម្លៃបំផុត

ភាពជា​អ្នកដឹកនាំ មិនមែន​សំដៅលើ​តែ​មនុស្ស​ដែលមាន​តួនាទី​ជា​អ្នកគ្រប់គ្រង នាយក​ប្រិ​តិ​ប​ត្តិ​ក្រុមហ៊ុន​/​អង្គការ ឬ​មាន​មុខងារ​ធំៗ​ក្នុងការ​ដឹកនាំ​ប្រទេស​នោះទេ ​។ សូម្បីតែ​អ្នកមាន​ឋានៈ​តូច​ឬ​មិន​រៀន បាន​ខ្ពស់​ក៏ដោយ ក៏​អាច​ក្លាយជា​អ្នកដឹកនាំ​ដ៏​ឆ្នើម​បំផុត​បានដែរ​ ។ តើ​មាន​ហេតុផល​ណាខ្លះ​ដែល​អះអាងថា​ពួកគេ​អាច​ក្លាយជា​អ្នកដឹកនាំ​ដ៏​ឆ្នើម​ បំផុត​?

Leader

១. មាន​វិន័យ​ក្នុង​ខ្លួន​៖ ជា​មនុស្ស​ដែល​គោរព​ពេលវេលា គោរព​ពាក្យសំដី​ដែល​ខ្លួន​បាន​សន្យា រៀបចំ​អត្តចរិត​បានល្អ  និង​មាន​ក្រមសីលធម៌​ល្អ ​។

២. ការទទួលខុសត្រូវ​៖ ជា​មនុស្ស​ដែលមាន​ទំនួល​ខុសត្រូវ​ខ្ពស់ ចំពោះ​លិទ្ធ​ផល​ដែល​ខ្លួន​បានធ្វើ​។ មិនមែន​ធ្វើ​អ្វី​ខុស ហើយ​យក​លេស​ថា មកពី​មូល​ហេតុនេះ ឬ​មូលហេតុ​នោះឡើយ​ ។

៣. ចេះ​រៀបចំ​យុទ្ធសាស្ត្រ​៖ ជា​មនុស្ស​ដែលមាន​ផែនការ​ច្បាស់ និង​រៀប​យុទ្ធសាស្ត្រ​យ៉ាង​ល្អ ដោយ ចំណាយពេល​តិច តែមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលបាន​ផល​ច្រើន​ ។ ​

៤. ធ្វើការ​សកម្ម​ជាង​អ្នកដទៃ​៖ ជា​មនុស្ស​ដែល​តែងតែ​ចេញមុខ​ធ្វើ​សកម្មភាព​មុនគេ បើទោះជា​ការងារ​នោះ​លំបាក​យ៉ាងណាក្តី មាន​ហា​នី​ភ័យ​យ៉ាងណាក្តី ក៏​នៅតែ​ចេញមុខ​ធ្វើ​ការងារ​នោះ​មុនគេ​រហូត​ ។

៥. មាន​ជំនឿ​លើ​ខ្លួនឯង​៖ ជា​មនុស្ស​ដែលមាន​ទំនុកចិត្ត​ជឿជាក់​លើ​ខ្លួនឯង និង​មាន​ភាពក្លាហាន រឹងមាំ​ក្នុង​ការធ្វើ​កិច្ចការ​អ្វីមួយ​ ។ ការ​មាន​ជំនឿ​បែបនេះ ជា​កម្លាំងចិត្ត​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​បំពេញការងារ​ឲ្យ​ ទទួលបាន​ជោគជ័យ​ ។

៦. ត្រួតពិនិត្យ​កិច្ចការ​៖ ជា​មនុស្ស​ម៉ឺងម៉ាត់​នឹង​ការងារ តាមដាន​ត្រួតពិនិត្យ​ការងារ​ពីមួយ​ជំហាន​ទៅមួយ​ជំហាន​កាន់តែច្បាស់ និង​អាច​ដោះស្រាយ​នូវ​បញ្ហា​ដែល​បានកើត​ឡើង​យ៉ាង​ល្អប្រ    សើរ​ ។

៧. ទំនាក់ទំនង​៖ ជា​មនុស្ស​ដែល​ចូលចិត្ត​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ក្នុង​គោលបំណង​ចង់​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ​។ ពួកគេ​មិនមែនជា​មនុស្ស​ដែល​ទំនាក់ទំនង ដើម្បី​សម្លឹង​រកតែ​ផលប្រយោជន៍​នោះទេ​ ។

៨. បើ​កចិត្ត​ទូលាយ​៖ ជា​មនុស្ស​មិន​ប្រកាន់​ឋានៈ តួនាទី និង​វណ្ណ​រស់នៅ​អ្វី​ឡើយ​ ។ ជាពិសេស ពួកគេ​ចូលចិត្ត​ទទួលយក​គំនិតល្អៗ និង​គំនិត​ថ្មីៗ​ពី​អ្នកដទៃ ដើម្បី​យកមក​បំពេញការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​ ។

៩. ការលើកទឹកចិត្ត​៖ ជា​មនុស្ស​ដែល​តែងតែ​យកចិត្តទុកដាក់ លើកទឹកចិត្ត និង​បង្ហាត់បង្រៀន​ដល់​អ្នក​ដែល​ទន់ខ្សោយ​ជាង​ខ្លួន​ ។ ហើយ​ជួយ​ជ្រោមជ្រែង​ឲ្យ​អ្នកទន់ខ្សោយ​ជាង​ខ្លួន​មានឱកាសដូច​ខ្លួន​ដែរ​ ។

១០. ផ្តល់ឱកាស​ដល់​អ្នកដទៃ​៖ ជា​មនុស្ស​មិន​យកមុខ​មាត់​តែម្នាក់ឯង មិន​ច្រណែន​នឹង​អ្នកដទៃ​ ។ តែ​ផ្ទុយទៅវិញ ពួកគេ​ផ្តល់ឱកាស​ដល់​អ្នកថ្មី ដែល​មិន​ធ្លាប់បាន​ឆ្លងកាត់​ក្នុង​ការធ្វើ​អ្វីមួយ ឬ​ចូលរួម​ក្នុង​កម្មវិធី​ណាមួយ​ឡើយ​ ៕

Facebook Comments

Leave a Reply

%d bloggers like this: