​ប្រវត្តិ និង អត្ថន័យ​ទង់ជ័យ​ព្រះពុទ្ធសាសនា​

ដោយ ថាច់ ប្រីជា គឿន

ទង់ជ័យ ព្រះពុទ្ធសាសនា ត្រូវបាន បង្កើតឡើង នៅ ចុង សតវត្ស ទី ១៩ ជា និមិត រូប និង តំណាង ឲ្យ ពុទ្ធសាសនិក ទាំង អស់ ទូទាំង ពិភពលោក និង ត្រូវបាន ប្រើ ជាសកល ។

ទង់ជ័យពុទ្ធសាសនា ។
ទង់ជ័យពុទ្ធសាសនា ។

ទង់ជ័យ នេះ ត្រូវបាន បង្កើត នៅ ឆ្នាំ ១៨៨៥ ដោយ គណៈកម្មាធិការ ខូ ឡុ ម បូ (Colombo Committee) នៅ ទីក្រុង Colombo ប្រទេស សិរី លង្កា ។ គណៈកម្មការ នេះ មាន ព្រះតេជព្រះគុណ ហិ ក្ក ទុ វេ សិរី សុ មង្គល ត្ថេ រ (Ven. Hikkaduwe Sri Sumangala Thera) ជា អធិបតី , ព្រះតេជព្រះគុណ មិ គ្គេ ត្តុ វ ត្តា គុណ ន ន្ទ ត្ថេ រ (Ven. Migettuwatte Gunananda Thera) ,  លោក ដូន ខា រូ ល ឡិ ស អា ប៉ុ សហា មី (Don Carolis Appuhamy)  ត្រូវ ជា ឱ ពុក របស់ អនាគាមិ កៈ ធម្មបាល (Anagarika Dharmapala) , លោក អ ន្ទិ រិ ស ពី រី រ៉ា ធម្មគុណ វ ឌ្ឍ នា (Andiris Perera Dharmagunawardhana) ជីតា ខាង ម្ដាយ របស់ ព្រះ អនាគាមិ កៈ ធម្មបាល , លោក ឆា លី អា ដី សិ ល វ៉ា (Charles A. de Silva), លោក ប៉ែត ទើ ឌី អាប រី វ (Peter De Abrew) , លោក វាល លាម ឌី អាប រី វ (William De Abrew) ឱ ពុក របស់ លោក ប៉ែត ទើ ឌី អាប រី វ , លោក វាល លាម ភើ ណន់ ដូ ( H. William Fernando,)  លោក N. S. Fernando និង លោក ខា រូ ល ឡិ ស បូ ជិថ គុណ វ ទ្ទេ នៈ (Carolis Pujitha Gunawardena)  ជា លេខាធិការ ។

ព្រះតេជព្រះគុណ ហិក្កទុវេ សិរីសុមង្គលត្ថេរ ប្រសូត ០៩ កុម្ភៈ ១៨៣២ សុគត ២១ កញ្ញា ១៨៩០ ជាព្រះសង្ឃសិរីលង្កា ។
ព្រះតេជព្រះគុណ ហិក្កទុវេ សិរីសុមង្គលត្ថេរ ប្រសូត ០៩ កុម្ភៈ ១៨៣២ សុគត ២១ កញ្ញា ១៨៩០ ជាព្រះសង្ឃសិរីលង្កា ។

ទង់ជ័យ ព្រះពុទ្ធសាសនា ត្រូវបាន ផ្សព្វផ្សាយ ជា លើកដំបូង នៅលើ ទំព័រ កាសែត សា រ៉ា សា វី សា ន្ទៈ រេ សា ច្បាប់ ចេញ ថ្ងៃ ទី ១៧ ខែមេសា ឆ្នាំ ១៨៨៥ និង ត្រូវបាន បង្ហូត ឡើង នៅ ចំពោះមុខ ប្រជាជន ក្នុង ពិធីបុណ្យ វិសាខបូជា កាល ពីថ្ងៃ ទី ២៨ ខែមេសា ឆ្នាំ ១៨៨៥ នៅ កូ តៈ ហេនៈ (Kotahena) ស្រុក ខូ លុម បូ (Colombo) ប្រទេស សេរី លង្កា ដោយ ព្រះតេជព្រះគុណ មិ គ្គេ ត្តុ វ ត្តា គុណ ន ន្ទ ត្ថេ រ ។ នេះ ជា វិធី បុណ្យ វិសាខបូជា ជា លើកដំបូង ដែល ប្រទេសមួយ នេះ ពេលនោះ កំពុង ឋិត ក្រោម អាណានិគម បារាំង ។

ព្រះអនាគារិក ធម្មបាល ប្រសូត ១៧ កញ្ញា ១៨៦៤ សុគត ២៩ មេសា ១៩៣៣ ជាជនជាតិសិរីលង្កា ។
ព្រះអនាគារិក ធម្មបាល ប្រសូត ១៧ កញ្ញា ១៨៦៤ សុគត ២៩ មេសា ១៩៣៣ ជាជនជាតិសិរីលង្កា ។

ក្រោយមក លោក ហែ ន រី ស្ទិល អូ លក ត (Henry Steel Olcott) អ្នកកាសែត អាមេរិកកាំង និង ជា ប្រធាន ស្ថាបនិក Theosophical Society មានគំនិត ថា ទ្រង់ទ្រាយ ទង់ជ័យ នេះ មាន លក្ខណៈ វែង នឹង អាចមាន បញ្ហា សម្រាប់ ការ ប្រើប្រាស់ ជាទូទៅ នាពេល អនាគត ។ លោក ក៏បាន សំណូមពរ ឲ្យ គណៈកម្មការ កែប្រែ ខ្នាត និង ទ្រង់ទ្រាយ តាមបែប ទង់ជាតិ នៃ ប្រទេស នីមួយៗ ។  ការ ប្រែ ក៏បាន សម្រេច និង បាន ឯកភាពគ្នា ។ ទង់ជ័យ ដែល បាន កែប្រែ រួច នោះ ត្រូវបាន ផ្សព្វផ្សាយ ជា លើក ទី ២ នៅលើ ទំព័រ កាសែត សា រ៉ា សា វី សា ន្ទៈ រេ សា ច្បាប់ ចេញផ្សាយ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ១៨៨៦ និង ជា ថ្ងៃ ដំបូង ដែល បាន បង្ហូត ឡើង នៅក្នុង ពិធីបុណ្យ វិសាខបូជា ឆ្នាំ ១៨៨៦ ។

លោក ដូន ខារូលឡិស អាប៉ុសហាមី ប្រសូត ១៨៣៣ ស្លាប់ ១៨ កុម្ភៈ ១៩០៦ ។
លោក ដូន ខារូលឡិស អាប៉ុសហាមី ប្រសូត ១៨៣៣ ស្លាប់ ១៨ កុម្ភៈ ១៩០៦ ។

ឆ្នាំ ១៨៨៩ ទង់ជ័យ នេះ បាន នាំទៅ បង្ហាញ នៅ ប្រទេស ជប៉ុន ដោយ ព្រះ អនាគា រិ ក ធម្មបាល និង លោក អ ល់ កត (Olcott) អ្នក ដែល បានបង្ហាញ នៅ ចំពោះ ព្រះ ចៅ ផែនដី នៃ ប្រទេស ជប៉ុន និង បន្ទាប់មកទៀត បាន នាំទៅ បង្ហាញ នៅ ប្រទេស ភូមា ។

នៅក្នុង សន្និសីទ អាហារូបករណ៍ ទូទាំង ពិភពលោក របស់ ពុទ្ធប រិ ស័ ទ កាលពី ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៥០  សាស្ត្រាចារ្យ G P Malasekera បានប្រកាសថា ទង់ជ័យ ព្រះពុទ្ធសាសនា នេះ ត្រូវបាន ទទួលស្គាល់ថា ជា ទង់ជ័យ តំណាង ឲ្យ ពុទ្ធសាសនិក ទូទាំង ពិភពលោក ។ សេចក្ដីប្រកាស នេះ ត្រូវបាន គេ ឯកភាព ។

អំពី ពណ៌ ៖     

ពណ៌ ទាំង ៦ នៃ ទង់ជ័យ ព្រះពុទ្ធសាសនា ត្រ វ បាន គេ ចាត់ទុកថា ជា តំណាង ឲ្យ ពណ៌ ទាំង ៦ ឬ ឆព្វណ្ណរង្សី ដែល ផ្សាយ ចេញពី រាងកាយ របស់ ព្រះពុទ្ធ ពេលដែល ព្រះអង្គ បាន ត្រាស់ ។
ឆព្វណ្ណរង្សី ឬ ពណ៌ ទាំង ៦ នោះ រួមមាន ១- ពណ៌ ខៀវ ២- ពណ៌ លឿង ៣- ពណ៌ ក្រហម ៤- ពណ៌ ស ៥- ពណ៌ ហង្សបាទ ( ស៊ី ជម្ពូ ខ្ចី ដូច ជើង ហង្ស ) និង ៦- ពណ៌ ផ្លេក  ដោយ គេ យក ពណ៌ ទាំង ៥ ខាងដើម មួយៗ មក ដាក់បញ្ចូល គ្នា ក្នុង ផ្ទាំង ទី ៦ នេះ ទៅជា ពណ៌ មួយ ។

បណ្ដា ពណ៌ ទាំង ៦ នេះ មាន អត្ថន័យ ផ្សេងគ្នា ដូចតទៅ ៖

 • ពណ៌ ខៀវ  ( នី លៈ )  មានន័យថា ស្រឡាញ់ សេចក្ដី ល្អ , ករុណា ជាស កល
 • ពណ៌ លឿង ( បិ តៈ ) មជ្ឈិម បដិបទា ឬ ផ្លូវកណ្ដាល – វៀ ចាក អំពី អាក្រក់ , សូន្យសុង ឬ សុញ្ញ តៈ
 • ពណ៌ ក្រហម ( លោ ហិ តៈ ) សេចក្ដីចម្រើន ដោយ ការប្រតិបត្តិ – សេចក្ដីសម្រេច , បញ្ញា , គុណធម៌ , ជោគ លាភ និង សេចក្ដីថ្លៃថ្នូ  ។
 • ពណ៌ ស ( ឱ ទាតៈ ) ភាព បរិសុទ្ធ នៃ ព្រះធម៌ – ការនាំ សត្វ ក្នុង ត្រៃភព បាន រួច រំដោះ ចាក ទុក្ខ
 • ពណ៌ ហង្សបាទ ( ស៊ី ជម្ពូ ខ្ចី ដូច ជើង ហង្ស )  ( ម ញ្ជេ ស តៈ ) តំណាង ឲ្យ ពាក្យ ប្រៀនប្រដៅ របស់ ព្រះពុទ្ធ ឬ បញ្ញា
 • ពណ៌ ផ្លេក  ( ប ព្ភា ស្សៈ ) គឺ ប្រជុំ រស្មី ទាំងអស់ មក ។

ព្រះពុទ្ធ មាន រស្មី ៦ ពណ៌ ផ្សាយ ចេញពី កាយ យ៉ាងនេះ ដោយ លទ្ធផល នៃ បារមី ដែល ព្រះអង្គ បាន សាង មកពី អតីតជាតិ ជា តំណាង ព្រះ ជាតិ របស់ ព្រះអង្គ មួយៗ ដែរ ៖

 • ១- រស្មី ពណ៌ ខៀវ  ជា តំណាង ព្រះអង្គ កាល ទ្រង់ សោយ ព្រះ ជាតិ ជា ព្រះបាទ ស្រី ភិ រាស្ត្រ ។ កាលនោះ ព្រះ ឥន្ទ្រាធិរាជ បាន និម្មិត ខ្លួន ជា ព្រាហ្មណ៍ ចាស់ ម្នាក់ ចូលមក សូម ព្រះនេត្រព្រះ អង្គ ទាំង គូ ។ ព្រះអង្គ ទ្រង់ ឆ្កៀល ព្រះនេត្រព្រះ អង្គ ទាំងពីរ ឲ្យ ទៅ ឥន្ទព្រាហ្មណ៍
 • ២- រស្មី ពណ៌ លឿង ជា តំណាង ព្រះអង្គ កាល ទ្រង់ សោយ ព្រះ ជាតិ ជា វិ នី បណ្ឌិត ។ កាលនោះ ព្រះ ឥន្ទ្រាធិរាជ បាន និម្មិត ខ្លួន ជា យក្ស ធ្វើជា ជាងមាស ។ វិ នី បណ្ឌិត បាន អារ សាច់ ខ្លួន ឱយ ជាងមាស ដើម្បី ផែ ធ្វើជា មាស បិទ ព្រះពុទ្ធ    រូប ។
 • ៣- រស្មី ពណ៌ ក្រហម ជា តំណាង ព្រះអង្គ កាល ទ្រង់ សោយ ព្រះ ជាតិ ជា បទុម មាណព ។ គ្រានោះ មាន ពស់ មួយ ប្រកបដោយ ពិស ដ៏ ពន្លឹក ចឹក មាតា ព្រះអង្គ ព្រះអង្គ ទ្រង់ យក កាំបិទ មក ពុះ ទ្រូង លូក បេះដូង មក ផ្សំ ថ្នាំ មើល មាតា ឲ្យ បាន គង់ ជីវិត ។
 • ៤- រស្មី ពណ៌ ស ជា តំណាង ព្រះអង្គ កាល ទ្រង់ សោយ ព្រះ ជាតិ ជា ព្រះ វេស្សន្តរ បាន ប្រទាន ដំរី មង្គល មួយ ឈ្មោះ បច្ច័យ នាគេន្ទ្រ ជា សត្វ សម្រាប់ រាជ្យ ដ៏ មាន អវយវៈ ស សុទ្ធ ដល់ ពួក ព្រាហ្មណ៍ កលិង្គ រដ្ឋ ។ ពួក អ្នក នគរ ស្រី ពិ រាស្ត្រ ក៏ នាំគ្នា ខឹង បំបរបង់ ព្រះអង្គ ឱយទៅ នៅ នា វង្កតបព៌ត ។
 • ៥- រស្មី ពណ៌ ហង្សបាទ ( ស៊ី ជម្ពូ ខ្ចី ដូច ជើង ហង្ស ) ជា តំណាង ព្រះអង្គ កាល ទ្រង់ សោយ ព្រះ ជាតិ ជា វិជ្ជាធរ ។ មាតា ព្រះអង្គ ត្រូវ យក្ស ចាប់ យកបាន ព្រះអង្គ ទ្រង់ អារ សាច់ ឱ្យ យក្ស បរិភោគ ជំនួស ជិវិត មាតា ។
 • ៦- រស្មី ពណ៌ ផ្លេក ជា តំណាង ព្រះអង្គ កាល ទ្រង់ សោយ ព្រះ ជាតិ ជា ទន្សាយ ឈ្មោះ សោម បណ្ឌិត មាន ព្រះ តម្លា សទ្ធា ចង់ បំពេញ ទាន បរមត្ថ បារមី ។ គ្រានោះ ព្រះ ឥន្ទ្រាធិរាជ បាន និម្មិត ខ្លួន ជា ព្រាហ្មណ៍ ចាស់ ម្នាក់ អត់ អាហារ ដើរ ចូលមក ។ ទន្សាយ សោម បណ្ឌិត បាន រលាស់ ខ្លួន ៣ ដង ដើម្បីឱ្យ សត្វល្អិត ជ្រុះ ចេញពី រោម របស់ ព្រះអង្គ រួច ក៏ លោត ចូលក្នុង ភ្នក់ភ្លើង ទៅ ដើម្បី ចំអិន សាច់ ព្រះអង្គ ឱ្យដល់ ឥន្ទព្រាហ្មណ៍ បរិភោគ  ។

——————————-
ឯកសារយោង ៖
www.wikipedia.org

Facebook Comments

Leave a Reply

%d bloggers like this: