កាតា​ឡូ​ញ៉ា បោះឆ្នោត​ប្រជាមតិ ទាមទារ​ឯករាជ្យ​ពី​អេ​ស្ប៉ា​ញ​

​តំណាង​រដ្ឋាភិបាល​តំបន់​ស្វ័យ​ត​កាតា​ឡូ​ញ៉ា បាន​ថ្លែងថា ខ្លួន នឹង​ប្រកាស​ឯករាជ្យ ដើម្បី​ផ្ដាច់ខ្លួន ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ នៅ​ថ្ងៃ​ឆាប់ៗ ខាងមុខនេះ ។ បើ​យោងតាម​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី ៤ ខែតុលា សប្ដាហ៍​នេះ មេដឹកនាំ​ក្រុម​ទាមទារ​ឯករាជ្យ​ឲ្យ​តំបន់​កាតា​ឡូ​ញ៉ា លោក ខា​ឡែ​ស ភី​ក​ម៉ុ​នក៍ (Carles Puigdemont) បាន​មានប្រសាសន៍ថា អាជ្ញាធរ​របស់​តំបន់​ កាតា​ឡូ​ញ៉ា ត្រៀម​ប្រកាស​ឯករាជ្យ “​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​” ។ គោលជំហរ​នេះ ធ្វើឡើង ក្រោយពី​កិច្ច​ប្រជុំរដ្ឋសភា​នៃ​តំបន់​កាតា​ឡូ​ញ៉ា ទី​ដែលមាន​សំឡេង​ភាគច្រើន​គាំទ្រ​ផ្ដាច់ខ្លួន​ចេញពី​ប្រ​ទេ​អេ​ស្ប៉ា​ញ ។​

កាតាឡូញ៉ា បោះឆ្នោតប្រជាមតិ ទាមទារឯករាជ្យពីអេស្ប៉ាញ
កាតាឡូញ៉ា បោះឆ្នោតប្រជាមតិ ទាមទារឯករាជ្យពីអេស្ប៉ាញ ។

​កាលពី​ថ្ងៃទី ១ ខែតុលា សប្ដាហ៍​កន្លងទៅនេះ ភាព​តានតឹង​បាន​ឡើង​ខ្លាំង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ។ ម្ខាង​ជា​ក្រុមបាតុករ​ប្រមូល​ផ្តុំគ្នា​ស្រែក​ទាមទារ​រក​ការរួបរួម​ជាតិ ម្ខាង​ជា​ក្រុម​ផ្តាច់​ទឹកដី​និយម​កាតា​ឡូ​ញ៉ា ដែល​កំពុង​ជំនះ​ឈានទៅ​សម្រេចការ​បោះឆ្នោត​ប្រជាមតិ ដើម្បី​ទាមទារ​ឯករាជ្យ ។ រដ្ឋាភិបាល​តំបន់​កាតា​ឡូ​ញ៉ា បាន​រៀប​ការិយាល័យ​បោះឆ្នោត ចំនួន ២៣០០ កន្លែង ។ ប៉ុន្តែ រដ្ឋាភិបាល អេ​ស្ប៉ា​ញ បាន​បិទ​ខ្ទប់​ការិយាល័យ​នោះ​អស់​ជាង​ពាក់កណ្តាល ។​

លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ ដែល​បានចេញ​ផ្សាយ​កាលពី ខែកក្កដា ឆ្នាំ ២០១៧ ថា មាន​ចំនួន ៤១% នៃ​ប្រជាពលរដ្ឋ ដែលមាន​បំណង​ចង់​ផ្ដាច់ខ្លួន​ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ ។​

ផែនទីបង្ហាញពីតំបន់ កាតា​ឡូ​ញ៉ា ។
ផែនទីបង្ហាញពីតំបន់ កាតា​ឡូ​ញ៉ា ។

​កាតា​ឡូ​ញ៉ា ជា​តំបន់​ស្វ័យ​ត​មួយ នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ មាន​ផ្ទៃដី​ប្រមាណ ៣២.១០៨ គីឡូ ម៉ែត្រការ៉េ និង​មាន ៤ ខេត្ត ។ បា​សែ​ល​ឡូ​ញ៉ា (Barcelona) ជាទី​ក្រុង​រដ្ឋបាល​នៃ​រដ្ឋាភិបាល​ស្វ័យ​ត​កាតា​ឡ​ញ៉ា និង​ជាទី​ក្រុង​ធំ​ទី​ពីរ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ ។ ឆ្នាំ ២០១៦ មាន​ប្រជាជន​ជាង ៧ លាន​នាក់ ៕

Facebook Comments

Leave a Reply

%d bloggers like this: