កុំភ្លេច ! កុំភ្លេច !

ដោយ ថាច់ ប្រីជា គឿន

(មេពាក្យ ៨)

ដប់ប្រាំបួនធ្នូជំនោរខ្យល់ផាត់
តារារសាត់អបចន្ទមណ្ឌល
ឱ ! តារាអើយអ្នកគ្មានកង្វល់
មានចន្ទនិមលឃុំគ្រងរក្សា ។

រាត្រីសែនស្ងាត់វិបត្តិម្នាក់ឯង
មិនដឹងនឹងថ្លែងប្រាប់ដល់អ្នកណា
ថាខ្មែរក្រោមទុក្ខទំនុកខ្លោចផ្សា
ខំរែកទុក្ខាព្រោះបាត់សេរី ។

ដប់ប្រាំបួនធ្នូឆ្នាំប៉ែតប្រាំមួយ (๑)
ខ្មែរក្រោមទុក្ខព្រួយព្រោះបាត់ស្មារតី
ព្រះ គឹម តុក ចើង ត្រូវខ្មាំងប្រល័យ
គឺយួនស្រកីខ្មែរក្រោមត្រូវចាំ ។

ប្រវត្តិក្អួតឈាមដាមជាប់ដួងចិត្ត
ខ្មែរក្រោមត្រូវគិតត្រូវកត់ចំណាំ
ត្បកហើយអង្អែលខ្មែរភ្លេចរឿងដើម
អ្នកខ្លះញញឹមថា «យួនជាមិត្ត» ៕៚

ព្រះតេជព្រះគុណ ថាច់ សេរី និង ព្រះតេជព្រះគុណ គឹម តុក ចើង ។
ព្រះតេជព្រះគុណ ថាច់ សេរី និង ព្រះតេជព្រះគុណ គឹម តុក ចើង ។

 

Facebook Comments

Leave a Reply

%d bloggers like this: