ឃ្លានសេរីភាព

ដោយ ថាច់ ប្រីជា គឿន

(មេពាក្យ ៨)

កើតជាខ្មែរក្រោមដូចខែរនោច
ជីវិតអសោចិ៍លើដីដូនតា
រស់មែនតែគ្មានសិទ្ធិជាមនុស្សា
ត្រូវយួនប្រហារគំរាមរាល់ថ្ងៃ ។

អន្ទង់ខ្លាចភក់កុកបែរខ្លាចបឹង
ខ្មែរក្រោមខំប្រឹងរស់ទាំងរីងរៃ
ខ្មែរក្រោមមានវត្តសង្ឃមានស្បង់ស្បៃ
ព្រោះមានអ្នកក្ស័យប្រល័យជន្មា ។

សាលាខ្មែរក្រោមមានតែក្នុងវត្ត
សង្ឃពឹងបាយបាត្រអំណត់សិក្សា
ដើម្បីបំបាត់គ្រោះអវិជ្ជា
គេរិះគន់ថារៀនចប់ធ្វើស្រែ ។

អាណិតអាណោចស្ត្រីទាំងឡាយ
មិនចេះអានឡើយតួអក្សរខ្មែរ
រស់ក្នុងភក់ល្បាប់រងទុក្ខឥតល្ហែ
តើថ្ងៃណាខ្មែរក្រោមមានសេរី ៕៚

ព្រះសង្ឃខ្មែរក្រោម ៥ អង្គនៅខេត្តឃ្លាំង ដែលត្រូវរដ្ឋាភិបាល យួនចាប់ផ្សឹកនឹងដាក់គុក កាលពីឆ្នាំ ២០០៧ ដោយសារ ធ្វើបាតុកម្មទាមទារសេរីភាពជូនខ្មែរក្រោម ។
ព្រះសង្ឃខ្មែរក្រោម ៥ អង្គនៅខេត្តឃ្លាំង ដែលត្រូវរដ្ឋាភិបាល យួនចាប់ផ្សឹកនឹងដាក់គុក កាលពីឆ្នាំ ២០០៧ ដោយសារ ធ្វើបាតុកម្មទាមទារសេរីភាពជូនខ្មែរក្រោម ។
Facebook Comments

Leave a Reply

%d bloggers like this: