បុណ្យផ្ការៃអង្គាសប្រាក់ផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរក្រោម

សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា នឹងធ្វើ បុណ្យផ្ការស្មីសាមគ្គី ដើម្បីរៃអង្គាសប្រាក់បញ្ជូនព្រះសង្ឃខ្មែរក្រោម ១៥ អង្គទៅបន្តការសិក្សានៅ ប្រទេសថៃ ។

UKKBS 2018

យោងតាមសេចក្ដីជូនដំណឹងចេញថ្ងៃទី ៣ ខែមីនា ដោយ ព្រះតេជព្រះគុណ សឺន សុផារិន្ទ ជាប្រធានសម្ព័ន្ធសមណនិស្សិត -និស្សិតខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា ពិធីបុណ្យនេះ នឹងធ្វើនៅ ថ្ងៃអាទិត្យ ទី ១៨ ខែមីនា ខាងមុខនេះ ក្នុងគោលបំណងរៃអង្គាសប្រាក់ដើម្បីរៀបចំឯកសារ និង ដោះស្រាយមធ្យោបាយផ្សេងៗបញ្ជូនសមណនិស្សិតចំនួន ១៥ អង្គទៅបន្តការសិក្សា នៅប្រទេសថៃ និងផ្ដល់ជាអាហារូបករណ៍ដល់សមណនិស្សិតក្រីក្រ ដែលកំពុងសិក្សាមហាវិទ្យាល័យនានា នៅក្នុង ប្រទេសកម្ពុជា ចំនួន ៣៩ អង្គ និង រូប ។

UKKBS letter

ពិធីបុណ្យនេះនឹងធ្វើនៅកុដិ ១៧ នៃ វត្តបទុមវតី ឋិតនៅក្នុងសង្កាត់ចតមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានបង្កើតឡើង កាលពីឆ្នាំ ២០០២ ដោយព្រះសង្ឃខ្មែរក្រោមជានិស្សិត ដែលបាន និង កំពុងតែសិក្សានៅក្នុង ប្រទេសកម្ពុជា ផ្ដោតការយកចិត្តទុកដាក់លើ វិស័យសិក្សាអប់រំ និងបណ្ដុះបណ្ដាលធនធាន មនុស្ស ជាចម្បង ។

យោងតាមរបាយការណ៍ រៀងរាល់ឆ្នាំអង្គការមួយនេះ តែងតែផ្ដល់អាហារូបករណ៍ដល់សមណ និស្សិត និង និស្សិតខ្មែរក្រោម ដែលមានជីវភាពក្រីក្របានបន្តការសិក្សានៅក្នុងប្រទេសកម្ពុជា និងបញ្ជួនទៅសិក្សានៅប្រទេសថៃ ជាបន្តបន្ទាប់ ៕

Facebook Comments

Leave a Reply

%d bloggers like this: