ផ្ទះចាបសម្បុកមនុស្ស

និពន្ធដោយ ថាច់ ប្រីជា គឿន
(មេពាក្យ ៧)

សត្វចាបមានផ្ទះរស់សុខសាន្ត
គ្មានអ្នករំខានទន្ទ្រានចាប់
នៅក្នុងប្រទេសមានសណ្ដាប់
មនុស្សគោរពច្បាប់សិទ្ធិនានា ។

បក្សីបក្សាដើរសេរី គ្មានអ្នកបំភ័យគំរាមវា
មានសិទ្ធិត្របាញ់វេញគេហា
នៅជិតមនុស្សាដោយក្សេមក្សាន្ត ។

មនុស្សបាត់ប្រទេសស្លាប់មិនសុខ
គេតាមចាក់រុកទុក្ខរំខាន
ហោះហើរមិនរួចស្គមស្គាំងប្រាណ
ពួកព្រានតាមដានបាញ់រាល់ថ្ងៃ ។

សម្បុកតូចតាចដាចរហែក
កូនចៅយំយែកបែកទីទៃ
ចង់អភិវឌ្ឍខ្លួនឲ្យថ្លាថ្លៃ
តែគ្មានសេរីអ្វីសោះឡើយ ។

ព្រានចងព្រានចាប់រាប់លកលៃ
ដាក់ខ្នោះឃ្នាងដៃទុក្ខឥតស្បើយ
រស់បាត់ប្រទេសគ្មានល្ហែល្ហើយ
សម្បុកធ្វើហើយត្រូវព្រាត់ប្រាស ។

ចាបនៅក្នុងផ្ទះសោយសុខា
ព្រោះមានរដ្ឋាជាមោទនៈ
មនុស្សគ្មានសម្បុកទុក្ខខ្លាំងណាស់
ព្រោះត្រូវព្រាត់ផ្ទះបាត់ប្រទេស ៕

ថ្ងៃព្រហស្បតិ៍ ៧ រោច ខែជេស្ឋ ឆ្នាំថោះត្រីស័ក ព.ស. ២៥៥៥
២៣ មិថុនា ២០១១

Bird nest

Facebook Comments

Leave a Reply

%d bloggers like this: