ជំងឺខ្មែរក្រោម

ដោយ ថាច់ ប្រីជា គឿន

(មេពាក្យ ៨)

ខ្ញុំមានជំងឺឈឺសុសសព្វកាយ
ជំងឺផ្ដាសាយព្រោះមេឃមិនទៀង
ស្ទើរក្តៅត្រជាក់ស្ទើររាំងស្ទើរភ្លៀង
ឈឺសព្វសារពាង្គព្រោះធាតុអាកាស ។

ជំងឺឈឺចិត្តដ្បិតដីបានគេ
ឈឺឃើញជាតិខ្មែររស់ក្នុងសម្រាស់
ដែនកម្ពុជាក្រោមគឺកេរខ្មែរច្បាស់
ឥឡូវព្រាត់ប្រាសនិរាសទៅឆ្ងាយ ។

ជំងឺចម្ងល់ខ្វល់នឹងខ្មែរក្រោម
រងទុក្ខទ្រុឌទ្រោមលោមកម្មអប្រិយ
ដើរលើភ្នក់ភ្លើងលេបគ្រួសជួសបាយ
លោហិតហូរខ្ចាយក្លាយជាគង្គា ។

ជំងឺធ្ងន់ម្ល៉ឹងខ្មែរនឹងគិតម្តេច
យួនប្រើកលល្បិចគ្រប់ពេលវេលា
យើងត្រូវផ្សំថ្នាំឲ្យចំរោគា
ខ្មែរក្រោមបានជាលារោគរីងរៃ ៕៚

រូបថត ភិក្ខុ ថាច់ ធឿន និង ភិក្ខុ លីវ នី ព្រះសង្ឃខ្មែរក្រោមនៅខេត្តឃ្លាំង ដែលត្រូវអាជ្ញាធរយួនចាប់ផ្សឹក និង ដាក់ពន្ធនាគារ ត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោម យកទៅតាំងនៅក្នុងអង្គការសហប្រជាជាតិ (UNPFII) កាលពី ឆ្នាំ ២០១៥ ។ រូបថត៖ ថាច់ ប្រីជា គឿន

Facebook Comments

Leave a Reply

%d bloggers like this: