ទង់ជាតិកម្ពុជាក្រោម

ទង់បក់រវិចនៅលើអាកាស
មោទនភាពណាស់តំណាងខ្មែរក្រោម 
សម្រស់ស្រស់ល្អ ខៀវ លឿង ក្រហម
ដាស់អស់ខ្មែរក្រោមឲ្យភ្ញាក់ស្មារតី ។
ពណ៌ខៀវតំណាងសិទ្ធិ៍សេរីភាព
ថ្លៃគ្មានអ្វីប្រៀបមិនអាចកាត់ថ្លៃ
ជានិមិត្តរូបនៃប្រជាធិបតេយ្យ
ខ្មែរក្រោមប្រុសស្រីប្រាថ្នាចង់បាន ។
ពណ៌លឿងតំណាងសន្តិភាពបវរ
ព្រមទាំងយុត្តិធម៌ជាធម៌ថ្កើងថ្កាន
ដែលជនខ្មែរក្រោមតាំងពីបុរាណ
ជាអ្នករាប់អានព្រះពុទ្ធសាសនា ។
ឯពណ៌ក្រហមតំណាងវីរភាព
ខ្មែរក្រោមស៊ូស្លាប់មិនស្ដាយសង្ខារ
ឲ្យជាតិខ្មែររស់ថ្កុំថ្កើងថ្លៃថ្លា
លើដីដូនតាកម្ពុជាក្រោមអឺយ ៕

សហរដ្ឋអាមេរិក ថ្ងៃអាទិត្យ ៦ រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព. ស. ២៥៦១
ត្រូវនឹងថ្ងៃទី ៧ ខែមករា គ. ស. ២០១៨
និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

KK flag

KK flag Type

Facebook Comments

Leave a Reply

%d bloggers like this: