​បទពិសោធន៍​នៃ​ការឆ្លើយ​របស់​ព្រះសង្ឃ​ខ្មែរក្រោម ​មួយអង្គ​ចំពោះ​ការសួរចម្លើយ​របស់​អា​ជ្ញា​ធរ​វៀតណាម​

ដោយ ថាច់ ប្រីជា គឿន

​សមណ​និស្សិត​ខ្មែរក្រោម​មួយអង្គ ដែល​កំពុង​សិក្សា​នៅ​ប្រទេសថៃ បាន​និមន្ត​ត្រឡប់​ទៅ​ស្រុក​សួរសុខទុក្ខ​ញាតិ​ញោម​ក្នុងឱកាស បុណ្យ ចូលឆ្នាំថ្មី កាលពី​ខែមេសា កន្លងទៅនេះ ត្រូវបាន​អាជ្ញាធរ​វៀត​ហៅ​ទៅ​សួរចម្លើយ និង​ឲ្យ​ចុះហត្ថលេខា​លើ​ក្រដាស​មួយ បង្ខំ​ឲ្យ​ព្រះអង្គ​ធ្វើ​ចារកម្ម​ឲ្យ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត វៀត ណា​ម ហើយ​ព្រះអង្គ​បាន​បដិសេធ​ចំពោះ កិច្ចការ​នេះ ។​

ថ្ងៃ ១៦ ខែមេសា ឆ្នាំ ២០១០៖ ព្រះតេជព្រះគុណ ចៅ សុខ ពីកម្ពុជាចុះទៅខេត្តមាត់ជ្រូក ដែនដីកម្ពុជាក្រោម សួរសុខទុក្ខញាតិញោម ហើយត្រូវបានសួរចម្លើយ ។ រូបថតជាឧទាហរណ៍ ។
ថ្ងៃ ១៦ ខែមេសា ឆ្នាំ ២០១០៖ ព្រះតេជព្រះគុណ ចៅ សុខ ពីកម្ពុជាចុះទៅខេត្តមាត់ជ្រូក ដែនដីកម្ពុជាក្រោម សួរសុខទុក្ខញាតិញោម ហើយត្រូវបានសួរចម្លើយ ។ រូបថតជាឧទាហរណ៍ ។

​ដើម្បី​សុវត្ថិភាព​ដល់​ព្រះសង្ឃ​អង្គ​នេះ សារព័ត៌មាន ព្រៃនគរ សូម ដាក់​ព្រះនាម​សន្មត​ដល់​ព្រះអង្គ​នេះ​ថា ថាច់ សុខា ស្នាក់នៅ ក្នុង វត្ត  មួយ នៃ​ខេត្ត​ព្រះ​ត្រពាំង ។ ចំណែក​ក​ម្មា​ភិ បាល​អាជ្ញាធរ​វៀត ណា​ម សូម​សន្មត​ឈ្មោះ ថា ង្វៀង អាង ។​

​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​សព្វថ្ងៃ ក្លាយទៅជា​រឿង​មួយ សាមញ្ញ​ទៅ ហើយ​អំពី​ការឆ្លើយ​នូវ​សំណួរ​ដែល​អាជ្ញាធរ វៀត ណា​ម​សួរចម្លើយ​នោះ ។ វា​ជា​ប្រពៃណី​របស់​បក្សកុម្មុយនិស្ត​វៀត​​ណា​ម​ឲ្យ​តែ​ព្រះសង្ឃ ឬ ពលរដ្ឋ​ខ្មែរក្រោម​រូប​ណា​ដែល បានចេញ ទៅ ក្រៅ ខេត្ត​ក្នុង​ដែន ដី​កម្ពុជា​ក្រោម ឬ ចេញទៅ​សិក្សា​នៅ ក្រៅ ប្រទេស​ពេល​ត្រឡប់មក​ស្រុក​កំ ណើ​ត​តែងតែ​ត្រូវ​បានមក​សួរ ចម្លើយ​ដល់ ផ្ទះ ឬ ដល់​វត្ត ឬ ហៅ ទៅ​សួរចម្លើយ នៅទីនា​ក់​ការ ភូមិ ឃុំ ជាដើម ។​

​ព្រះតេជព្រះគុណ ថាច់ សុខា បាន​រៀបរាប់​អំពី​សកម្មភាព​នេះ​ដល់ សារព័ត៌មាន ព្រៃនគរ នៅពេល​ថ្មីៗ​នេះ បន្ទាប់ពី​ព្រះអង្គ​បាន​ត្រ ឡប់ មកដល់​ប្រទេស​ថៃ​វិញ ។ ដោយ​ឃើញ​ចម្លើយ​ដែល​ព្រះអង្គ ឆ្លើយ​នឹង​អាជ្ញាធរ​វៀតណាម​បានល្អ​ធ្វើ​ឲ្យ​កម្មាភិបាល​វៀតណាម​បាក់មុខ និង​អៀនខ្មាស​យ៉ាងខ្លាំង​ដែល​គួរ​ឲ្យ​ព្រះសង្ឃ​ខ្មែរ ក្រោម​ដទៃទៀត​យកមក​ធ្វើជា​គំរូ  សារព័ត៌មាន ព្រៃនគរ ដកស្រង់ ចំណុច​សំខាន់ៗ នៃ​សំណួរចម្លើយ និង សកម្មភាព​ទាំងនេះ​មក ចុះផ្សាយ​ដូចតទៅ​នេះ​៖

​ជនជាតិ​យួន​នៅ​ថៃ​៖

​កម្មាភិបាល​យួន​៖ តើ​ព្រះតេជព្រះគុណ នៅ​ថៃ​មានបាន ឃើញ ជនជាតិ​យួន (Nguoi Viet) យើង​នៅ​ថៃ​ច្រើន ទេ ? ជីវ ភាព​គេ យ៉ាងណាដែរ ?

​ព្រះតេជព្រះគុណ ថាច់ សុខា​៖ ពរ ! អាត្មាភាព​ឃើញ​មាន​ច្រើន ដែរ ។ អំពី​ជីវភាព​របស់​ពួកគេ​វិញ បង​ដឹង​ស្រាប់​ហើយ អំពី ជនជាតិ​យួន​យើង [Nguoi Viet]  ។ ពួកគាត់​នៅទីណា​ក៏ដោយ តែងតែមាន​ជីវភាព​ធូរធា​គ្រាន់បើ​ជានិច្ច  ហើយ​នៅ​ថៃ​ក៏​យ៉ាង នោះ ដែរ ។ ពួកគាត់ នៅ​ថៃ   ដំបូង​ត្រូវបាន​គេ​សរសើរ​មិន​ដាច់​ពី មាត់ អំពី​ភាពឈ្លាសវៃ​និង​ឧស្សាហ៍​ក្នុង​ការងារ​របស់​ពួកគាត់ ។ ប៉ុន្តែ​….

​កម្មាភិបាល​យួន​៖ ប៉ុន្តែ​យ៉ាង​មេច ព្រះតេជព្រះគុណ ?

​ព្រះតេជព្រះគុណ ថាច់ សុខា​៖ ប៉ុន្តែ មាន​បញ្ហា​មួយចំនួន ជន​ជា តិយួន​ នៅ ថៃ​នោះ ធ្វើ​ឲ្យ​បាត់​មុខមាត់​ប្រទេស​វៀតណាម និង​ជនជាតិ​យួន​យើង​ខ្លាំងណាស់ ។ គឺថា​មាន​ស្ត្រី​ជនជាតិ យួន​ជា ច្រើន ទៅ រកស៊ី ផ្លូវ ភេទ (​ធ្វើ​ស្រីពេស្យា​) នៅ​ថៃ និង​មាន​បណ្ដាញ របស់គេ​ទៀតផង ។ មិន​ត្រឹមតែ​នៅ​ថៃ​ទេ សូម្បី​នៅ​កម្ពុជា ក៏មាន​ច្រើន​ដែរ …​។​

​បញ្ហា​មួយទៀត គឺ​រឿង​ចាប់​ឆ្កែ​គេ​ស៊ី ។ នៅ​ថៃ គេ​ចិញ្ចឹម​ឆ្កែ គឺ​គេ​ស្រ ឡាញ់ ដូច​កូន​ចឹ​ង តែ​ជនជាតិ​យូ​ន​នៅ​ថៃ មួយចំនួន នៅ​មិន​សុខ នាំគ្នា​ចាប់​ឆ្កែ​គេ​ធ្វើ​ស៊ី និង​បញ្ជូនមក​លក់​នៅ​វៀតណាម​ទៀត ។​ ​រឿងនេះ ឡើង​កាសែត​ថៃ​រាល់ថ្ងៃ ធ្វើ​ឲ្យ​បាត់មាត់​ដល់​ប្រ ទេស​វៀត ណា​ម​ខ្លាំងណាស់ ។​

​រឿង​មួយ​សំខាន់​ជា​នេះ​ទៅទៀត គឺ​រឿង​មាន​ដៃ ឬ រឿង​លួច​ទ្ រ​ព្យ​សម្បត្តិ​គេ ។ នៅ​សាលារៀន​របស់​អាត្មាភាព ត្រូវបាន​គេ​ប្រ កាស​ជា​សាធារណៈ​ឲ្យ​សមណ​និស្សិត​ទាំងអស់​ប្រុងប្រយ័ត្ន​វត្ថុ​ឬ​លុយកាក់​របស់ខ្លួន​ក្រោយពី​អ្នកធ្វើ​ការការពារ​សន្តិ​សុខ​ជា​ជនជាតិ​យួន​ម្នាក់​មកពី​ខេត្ត​ង៉ែ​អាង [​ភាគ​កណ្ដាល​វៀតណាម​] បាន លួច​លុយ​របស់​អ្នកបើក Taxi ម្នាក់ ។​

​ចឹ​ង​ណា​បង ។ ជនជាតិ​យួន យ៉ាងនេះ មុនដំបូង​ល្អ​ណាស់ តែ       ក្រោយមក​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​យើង​ខ្មាស​គេ​ខ្លាំងណាស់ …​។​

​និស្សិត​ខ្មែរក្រោម​នៅ​ថៃ​៖

កម្មាភិបាល​យួន​៖ ខ្ញុំ​ឮថា និស្សិត​ខ្មែរក្រោម​នៅ​ថៃ មាន​ចាត់តាំង កម្មវិធី​អ្វី​នោះ ព្រះតេជព្រះគុណ​បាន​ជ្រាប​ទេ​រឿងនេះ ?

​ព្រះតេជព្រះគុណ ថាច់ សុខា​៖ ពរ ! អាត្មាភាព​បាន​ជ្រាប !

​រឿងនេះ វា​ដូច្នេះ  នៅ​សាលារៀន​របស់​អាត្មាភាព នៅ​ប្រទេស​ថៃ នោះ​មាន​និស្សិត​ជាច្រើន​មកពី​ប្រទេស​នានា មិន ត្រឹម តែ​និស្សិត ខ្មែរ ទៅ​ពី​វៀតណាម​ប៉ុណ្ណោះ​ទេ បង ។ ដូចនេះហើយ បានជា គោល ការណ៍​របស់​សាលា   រាល់​និស្សិត​ដែល​មកពី​ប្រទេស​នានា ដែលមាន​ចំនូ​ន​លើសពី ២ រូប​ឡើងទៅ​សាលា​គេ​ឲ្យ​មាន​ក្រុម​ដើម្បី ងាយ ស្រួល​ក្នុង​ការទាក់ទង​គ្នា​រវាង​សាលារៀន​នឹង​និស្សិត​…​។​

​បើ​បង​ចង់ដឹង​ច្បាស់​ទេ ថ្ងៃ​ណា​មានឱកាស បងអាច​ឡើងទៅ មើល នៅ​សាលារៀន​របស់​អាត្មាភាព មើល​ផ្ទាល់​តែម្ដង ក៏​កាន់ តែ​ល្អ ដើម្បី​បានដឹង​ពី​សុខទុក្ខ​របស់់​សមណ​និស្សិត​ខ្មែរ [​ក្រោម​] យើង​នៅ​ទីនោះ​មាន​ស្ថានភាព​យ៉ាងណា ផង ។​

​អាត្មាភាព​តូចចិត្ត និង សោកស្ដាយ​ខ្លាំងណាស់ ដោយ​ឃើញ មន្ត្រី​ស្ថានទូត​វៀតណាម​យើង​នៅ​ថៃ មិនដែល​មក​សួរសុខទុក្ខ​ព្ រះ​សង្ឃ ដែល​កំពុង​សិក្សា​នៅ​នោះ​សោះ     សូម្បីតែ​ទូរស័ព្ទ​មក សួរ​ក៏​មិនមាន​ដែរ ខណៈដែល​និស្សិត​នានា ប្រទេស ពេល​មាន បុណ្យ ទាន ម្ដង​គេ​តែងតែ​មក​សួរសុខទុក្ខ​ពលរដ្ឋ​របស់គេ​មិន ដែល ខាន​ទេ​…​។​

​អង្គការ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​៖

​កម្មាភិបាល​យួន​៖ តើ​ព្រះតេជព្រះគុណ បានដឹង​ក្រុម​ចលនា ខ្មែរក្រោម​នៅក្រៅ​ប្រទេស​ទេ​?

​ព្រះតេជព្រះគុណ ថាច់ សុខា​៖ រឿងនេះ​អ្នកណា​ក៏​ដឹង​ដែរ​បង ។​សូម្បីតែ​នៅ​ប្រទេស​វៀតណាម​កន្លែង​ដែល​គេ​ហាម​មិន​ឲ្យ ដឹង នៅតែ មាន​អ្នក​គេ​ដឹង ទម្រាំ​នៅ​ថៃ ជា​ប្រទេស​សេរី ពលរដ្ឋ មាន​សិទ្ធិ ពេញលេញ​ក្នុង​ការទទួល​និង​ផ្សាយ​ព័ត៌មាន​នោះ អ្នក ណា ដែល​មិនដឹង​នោះ ។​

​សូមបញ្ជាក់ថា នេះ ជា​លើ​ទីមួយ​ដែល​អាជ្ញាធរ​វៀតណាម បាន​ណាត់​ព្រះអង្គ​ចេញទៅ​ហាង​ឆាន់​កាហ្វេ ហើយ​សួរចម្លើយ ។ ក្រោយពី​ការ​សួរ​លើក​នេះ  ឆ្លង​ពីរ​បី​ថ្ងៃ​ក្រោយមក  គេ​ក៏បាន​នាំ​គ្ នា​មកដល់​វត្ត​ជួប ព្រះតេជព្រះគុណ ថាច់ សុខា ដោយ​ស្ងាត់ៗ តែម្ដង  ។  មកដល់​វត្ត​ជួប​ព្រះអង្គ​លើក​ទី ២ នេះ មាន​យក​ក្រ ដាស ដែល​បាន​សរសេរ​សេចក្ដី​ហើយ​ស្រេច​និង​ភ្ជាប់​មក​ដោយ​លុយ​ដាក់​ក្នុង​សំបុត្រ​មួយ ។​

​ការបង្ខំ​ឲ្យ​ធ្វើការ​ឲ្យ​បក្ស​៖

​កម្មាភិបាល​យួន​៖ សូម​ព្រះអង្គ​ចុះ​ស៊ីញេ​លើ​ក្រដាស​នេះ​ទៅ ថ្ងៃក្រោយ​យើង​សហការគ្នា ។​

​ព្រះតេជព្រះគុណ ថាច់ សុខា បាន​អាន​ក្រដាស​ដែល មាន​ខ្លឹមសារ ថា ឲ្យ​ព្រះអង្គ​សន្យា​ធ្វើការ​សម្ងាត់​ឲ្យ បក្ស​កុ​ម្មុយ និ​ស្ត​វៀត ណា​ម​នោះ ចប់ ភ្លាម​បាន​ឆ្លើយ​ទៅកាន់​កម្មាភិបាល​យួន នោះ យ៉ាងនេះ ។​

​ព្រះតេជព្រះគុណ ថាច់ សុខា​៖ សូមទោស​បង ! អាត្មា​ភាពមិន អាច​ចុះ​ស៊ីញេ​បានទេ ព្រោះ​អាត្មាភាព​មិនអាច​ធ្វើការ​ងារ​នេះ​បាន ទេ​។ នេះ​ជា​ភារៈរ​បស់បងៗ តែ​អាត្មាភាព​ក៏មាន​ការងារ ជា​ភារ កិច្ច របស់​អាត្មាភាព​ដែល​ត្រូវធ្វើ​ក្នុងនាម​ជា​ពលរដ្ឋ​វៀតណាម​ដែរ ។​ការងារ​របស់​អាត្មាភាព​គឺ​ធ្វើ​រាល់ថ្ងៃ​ដោយ​មិនចាំបាច់ ចុះ​ស៊ីញេ​ទេ ។​

​ដោយ​ឃើញ​ព្រះតេជព្រះគុណ ថាច់ សុខា មិន​ព្រម​ចុះ​ស៊ីញេ​យ៉ាង នេះ ពួកគេ​ក៏​ហូត​សំបុត្រ​ចេញមក​ប្រគេន​ព្រះអង្គ ហើយ​ពោលថា​៖

​កម្មាភិបាល​យួន​៖ ឥឡូវ​ឲ្យ​ព្រះតេជព្រះគុណ ចុះ​ស៊ីញេ ក៏​មិន​ព្រម ចឹ​ង​ពេលនេះ យើងខ្ញុំ​មកនេះ ក៏មាន​លុយ​បន្តិចបន្តួច​នេះ ប្រគេន​ព្រះតេជព្រះគុណ ជា​រង្វាន់ ។​

​ពេល​ឃើញ​កម្មាភិបាល​យួន​សុខៗ​យកលុយ​មក​ប្រគេន​យ៉ាងនេះ ព្រះតេជព្រះ គុណ ថាច់ សុខា​និយាយ យ៉ាង​ម៉ឹងម៉ាត់​ទៅកាន់​ក​ម្មា ភិ​បាល​យួន​ថា​៖

​ព្រះតេជព្រះគុណ ថាច់ សុខា​៖ អាត្មា​ភាពមិន​ទ​ទូល​ទេ ។ អាត្មា ភាព​ស្អប់​បំផុត​ចំពោះ នរណា​ដែល​មិនបាន​ធ្វើការ ហើយ​បាន​ស៊ី ស្រួល​ខ្លាំងណាស់ ។ នៅ​វត្ត​ក៏​យ៉ាងនេះ អាត្មាភាព​ស្អប់​ព្រះ សង្ឃ​អង្គណា ដែល​មិនបាន​សូត្រមន្ត ហើយ​មាន​បច្ច័យ​ប្រគេន មក​តាម​ក្រោម​នោះ​ណាស់ ។ ដូច្នេះ អាត្មាភាព​មិនអាច​ទទួល​យក លុយ​របស់ បង​បានទេ  ។ សុភាសិត​វៀតណាម​ធ្លាប់បាន​ពោលថា «​របស់​ប្រគេន​ជា​របស់​ព្រួយ របស់​ឲ្យ​ជា​របស់​ជំពាក់​» (Của biếu là của lo Của cho là của nợ)  ដូច្នេះ បើ​អាត្មាភាព​ទទួល​លុយ​ពី​បងៗ ហើយ​អាត្មា​ភាពមិន​ធ្វើការ​មានន័យថា ត្មា​ភាព​ជាប់ជំពាក់ បំណុល បងៗ …​។​

​ក្រោយពី​ឲ្យ​ស៊ីញេ និង ប្រគេន​លុយ ត្រូវបាន​ព្រះសង្ឃ​បដិសេធ ទាំងស្រុង កម្មាភិបាល​យួន​ក៏បាន​សួរ​ព្រះសង្ឃ​ត​ទៀតថា ៖

​កម្មាភិបាល​យួន​៖ ណ្ហើយចុះ​! ប្រគេន​លុយ​ក៏​ព្រះតេជព្រះគុណ មិន​ទទួល ឲ្យ​ស៊ីញេ​ក៏​ព្រះតេជព្រះគុណ​បដិសេធ ។  តើ​ការសិក្សា របស់​ព្រះតេជព្រះគុណ​នៅ​ថៃ​នោះ មាន​ខ្វះខាត​អ្វី​ទេ ?

​ព្រះតេជព្រះគុណ ថាច់ សុខា​៖ បងៗ​ដឹង​ស្រាប់​ហើយ ! អាត្មាភាព និង​ព្រះសង្ឃ​ដែល​ខំ​ទៅ​សិក្សា​ដល់​ប្រទេស​ថៃ​នោះ សុទ្ធតែជា​កូន​កសិករ ឬ កូនអ្នកក្រីក្រ មិនមាន​អ្នកណា​ជា កូនអ្នកមាន​ទេ ។ ដូច្នេះ ពិតជា​មានការ​ខ្វះខាត​ខ្លាំងណាស់ ។ តែ​អ្វី ម្យ៉ាង ដែល​អាត្មាភាព​មាន នោះ  គឺមាន​របស់​ដែល​ចេះ​ធ្វើ​ឲ្យ​ខ្លួន គ្រប់ ។​

​សួរ​ត្រឹមនេះ ពួក​កម្មាភិបាល​យួន​ក៏​ទាល់​តម្រិះ ហើយ​បែរជា និយាយ លួង​ព្រះសង្ឃ​វិញ​ថា​៖

​កម្មាភិបាល​យួន​៖ ទោះបីយ៉ាងណា​ក៏​សូម​ព្រះអង្គ​កុំ​យក​រឿងនេះ​ទៅប្រាប់​អ្នកណា​ឲ្យ​សោះ  ហើយ​យើងខ្ញុំ​មកនេះ​ជា​ជនជាតិ​យួន​ពិតមែន តែ​ម្នាក់​សុទ្ធ តែមាន​ប្រពន្ធ ជា​ជនជាតិខ្មែរ​ទេ​។​

​ពេល​បាន​ស្ដាប់​កម្មាភិបាល​យួន​និយាយ​យ៉ាងនេះ មានន័យថា ពួកគេ​នៅតែ​ប្រកាន់ខ្លួន​ជា​ខ្មែរ​ជា​យួន​នៅឡើយ ។ ទើប​ព្រះ​តេជ ព្រះ គុណ ថាច់ សុខា ឆ្លើយ​ទៅកាន់​ពួកគេ​ថា ៖

​ព្រះតេជព្រះគុណ ថាច់ សុខា​៖ បង​និយាយ​យ៉ាងនេះ​មិន​ត្រឹម ត្រូវ​ទាល់តែសោះ បង​មិនត្រូវ​និយាយថា​បង​បាន​ប្រពន្ធ​ជា​ខ្មែរ ឬ ជា​យួន​នោះទេ  អ្វីដែល​សំខាន់​នោះ គឺ​បង​បាន​ប្រពន្ធ​ល្អ បានហើយ ។​

​ក្រោយពេល​ជួប​ព្រះតេជព្រះគុណ ថាច់ សុខា​ជា​លើក​ទី ២ មក កន្លង ពីរ​បី​ថ្ងៃ ព្រះអង្គ​បាន​ទូរស័ព្ទ​ទៅ​ហៅ​ពួក​កម្មាភិបាល​យួន ទាំង​ណាត់គ្នា​ទៅ​ហាង​ផឹក​និង​ឆាន់​កាហ្វេ​ម្ដងទៀត តែ​កម្មាភិបាល ទាំងនោះ​ឆ្លើយថា «​ជាប់រវល់​» មិនអាច​ទៅបាន​ទេ ។​

​ព្រះតេជព្រះគុណ ថាច់ សុខា បាន​ប្រាប់ សារព័ត៌មាន អំពី​មូល ហេតុ  ដែល​នាំ​ឲ្យ​ពួកគេ​មិន​ហ៊ាន​ទៅ​ជួប​ព្រះអង្គ​ម្ដងទៀត​នោះ ព្រោះ មាន​កត្តា​ដូចតទៅ​នេះ​គឺ ទីមួយ ពួកគេ​មិនមាន​លុយ​គ្រប់​គ្ រាន់​ក្នុងការ​ប៉ាវ​កាហ្វេ​ដល់​ព្រះសង្ឃ ព្រោះ​លុយ​ខែ​របស់​ពួកគេ តិច តួច​ពេក និង​ទី​ពីរ​ត្រូវ​ព្រះអង្គ​បដិសេធ​និង​បង្អាប់​ពួក​យ៉ាង​ធ្ងន់ ធ្ង​រ ដែល​ធ្វើ​ឲ្យ​ពួកគេ​អាម៉ាស់មុខ​យ៉ាងខ្លាំង ៕

Facebook Comments

Leave a Reply

%d bloggers like this: