ន​រោ​ត្ដម សីហនុ អ្នកនយោបាយ និង​ក្សត្រ​ដែលមាន​ព្រះ​គោរ​ម្យ​ងារ​ច្រើនជាងគេ​ក្នុង​លោក​

ដោយ ថាច់ ប្រីជា គឿន

ព្រះករុណា ព្រះបាទ សម្ដេចព្រះ ន រោ ត្ដម សីហនុ ប្រសូត នៅ ថ្ងៃ អង្គារ ១១ កើត ខែ ក ក្ដិ ក ឆ្នាំច ចត្វា ស័ក ព . ស .២៤៦៥ ត្រូវ នឹង ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩២២ នៅ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា និង ទ្រង់ ចូល ទិវង្គត នៅ ថ្ងៃ ចន្ទ ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វា ស័ក  ព . ស . ២៥៥៦ ត្រូវ នឹង ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ វេលា ម៉ោង ០១ និង ២០ នាទី យប់ នៅ ទីក្រុង ប៉េកាំង ប្រទេស ចិន ។ ព្រះអង្គ ឡើង គ្រងរាជ្យ ជា ព្រះមហាក្សត្រ នៃ ប្រទេស កម្ពុជា លើក ទី ១ ចាប់ពី ឆ្នាំ ១៩៤១ ដល់ ១៩៥៥ និង លើក ទី ២ ចាប់ពី ឆ្នាំ ១៩៩៣ ដល់ ២០០៤ ។ ព្រះអង្គ ត្រូវបាន គេ ស្គាល់ ថា ជា អ្នកដឹកនាំ ដ៏ មាន ប្រសិទ្ធិភាព នៅ ប្រទេស កម្ពុជា ចាប់ពី ឆ្នាំ ១៩៥៣ ដល់ ១៩៧០ ។ ក្រោយពេល ដាក់រាជ្យ លើក ទី ២ នៅ ឆ្នាំ ២០០៤ ព្រះអង្គ ត្រូវបាន គេ ថ្វាយ ព្រះ គោ រម្យ ងារ ថា “ ព្រះមហា វិ រក្ស ត្រ ” ។

ព្រះបាទ សម្ដេច ព្រះ ន រោ ត្ដម សីហនុ ជា បុត្រា របស់ ព្រះបាទ សម្ដេច ព្រះ ន រោ ត្ដម សុរាម្រិត និង សម្ដេច ព្រះមហា ក្សត្រិយានី ស៊ីសុវត្ថិ កុស មៈ នារីរ័ត្ន សិរិ វ ឌ្ឍ នា ។ ព្រះអង្គ មាន ឋានៈ ជាច្រើន ចាប់ពី ឆ្នាំ ១៩៤១ មក ដោយ សៀវភៅ កំណត់ត្រា ឯតទគ្គ កម្ម ពិភពលោក ( Guinness Book of World Records ) បាន កត់ត្រា ថា ព្រះ អង្គជា អ្នកនយោបាយ និង ជា ក្សត្រ ដែលមាន គោរម្យងារ រដ្ឋ ច្រើនជាងគេ បំផុត ក្នុង លោក ក្នុងចំណោម បណ្ដា រាជវង្ស ទូទាំង ពិភពលោក ។ គោរមងារ របស់ ទ្រង់ មានដូចជា មហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា (១៩៤១-១៩៥៥), ជា នាយករដ្ឋមន្ត្រី (១៩៥៥- ១៩៦៦)  , ជា ប្រមុខរដ្ឋ និង ជា រា ជានុ សិទ្ធ (១៩៦០-១៩៧០) , ជា ប្រមុខរដ្ឋ និរទេស (១៩៧០),  ជា ប្រធាន រដ្ឋ ក្នុង រដ្ឋាភិបាល ខ្មែរក្រហម (១៩៧៥-១៩៧៦) , ជា ប្រធានាធិបតី និរទេស (១៩៨២-១៩៨៨) , ជា ប្រមុខ រដ្ឋាភិបាល និរទេស (១៩៨៩-១៩៩១) , ជា ប្រធាន ក្រុមប្រឹក្សា ជាតិ ជាន់ខ្ពស់ (១៩៩១) , ជា ប្រមុខរដ្ឋ (១៩៩១-១៩៩៣) និង ទ្រង់ ឡើង គ្រង រាជ ជា ព្រះមហាក្សត្រ ជា លើក ទី ពីរ ក្នុង ឆ្នាំ ១៩៩៣ ។

Sihanouk

ព្រះរាជ ជីវប្រវត្តិ

ព្រះករុណា ព្រះបាទ សម្ដេច   ព្រះ ន រោ ត្ដម សីហនុ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា ( ព្រះអង្គ ប្រសូត្រ នៅ ថ្ងៃ អង្គារ ១១ កើត ខែ ក ក្ដិ ក ឆ្នាំច ចត្វា ស័ក ព . ស .២៤៦៥ ត្រូវ នឹង ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩២២ នៅ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា ទ្រង់ ចូល ទិវង្គត នៅ ថ្ងៃ ចន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវ នឹង ថ្ងៃ ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វា ស័ក វេលា ម៉ោង ១ និង ២០ នាទី យប់ នៅ ទីក្រុង ប៉េ    កាំ ង ប្រទេស ចិន ) គឺជា ព្រះមហាក្សត្រ មួយអង្គ នៃ ព្រះរាជាណាចក្រ កម្ពុជា ចាប់ពី ឆ្នាំ ១៩៤១ ដល់ ឆ្នាំ ១៩៥៥ ហើយ ទ្រង់ បាន ឡើង គ្រងរាជ្យ សារជាថ្មី ចាប់ពី ឆ្នាំ ១៩៩៣ ដល់ ឆ្នាំ ២០០៤ ។ ទ្រង់ គឺជា អ្នកបង្កើត ច្បាប់ ដ៏ មាន ប្រសិទ្ធិភាព បំផុត នៅ ប្រទេស កម្ពុជា ចាប់ពី ឆ្នាំ ១៩៥៣ ដល់ ឆ្នាំ ១៩៧០ ។ បន្ទាប់ពី ទ្រង់ ដាក់រាជ្យ ក្នុង ឆ្នាំ ២០០៤ រួចមក រដ្ឋសភាជាតិ នៃ កម្ពុជា បាន ព្រមព្រៀង ថ្វាយ ជូន នូវ ព្រះ គោរមងារ ផ្លូវការ ជា « ព្រះករុណា ព្រះ សម្ដេច ព្រះ ន រោ ត្ដម សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព ទឹកដី និង ឯកភាព ជាតិខ្មែរ » ជាមួយនឹង ព្រះ បុព្វសិទ្ធិ ពិសេស ក៏ដូចជា ព្រះរាជ អភយ ឯកសិទ្ធិ ដូច កាលដែល ព្រះអង្គ នៅ គ្រងរាជ្យ ។

ការសិក្សា

ចាប់ពី ឆ្នាំ ១៩៣០ ដល់ ឆ្នាំ ១៩៤០ ព្រះអង្គ បាន ចូល សិក្សា នៅ សាលាបឋមសិក្សា François Baudoin និង វិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានី ភ្នំពេញ ក្រុងភ្នំពេញ ។ បន្ទាប់មក ព្រះអង្គ បាន បន្ត ការសិក្សា នៅ វិទ្យាល័យ បារាំង សាស លូ ឡូ បា (Lycée Chasseloup Laubat) នៅ ព្រៃនគរ  ដែនដី កម្ពុជា ក្រោម ( វៀត   ណា ម ខាងត្បូង ) ។
នៅ ឆ្នាំ ១៩៤៦ និង ១៩៤៨ ព្រះអង្គ បាន បន្ត ការសិក្សា ជាន់ខ្ពស់ នៅ សាលា អនុវត្ត ទ័ព សេះ និង កងទ័ព រថពាសដែក នៅ សូ មៀរ Saumur) ប្រ ទេស បារាំង ។

ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា៖

ការគ្រងរាជ្យសម្បត្តិ លើក ទី ១

នៅ ខែមេសា ឆ្នាំ ១៩៤១ ក្រុមប្រឹក្សា ព្រះរាជបល្ល័ង្គ បាន ជ្រើសតាំង និង ថ្វាយ ព្រះរាជ ឋានៈ ព្រះ អង្គជា ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា នៅ រាជធានី ភ្នំពេញ ។ ព្រះអង្គ ឡើង គ្រង រាជសម្បត្តិ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៤១ ។ បន្ទាប់ពី ប្រទេស កម្ពុជា បានទទួល ឯករាជ្យ ពី ប្រទេស បារាំង ព្រះអង្គ បានដាក់ រាជ្យ ថ្វាយ ព្រះបិតា នៅ ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ១៩៥៥ ។

ការគ្រងរាជ្យសម្បត្តិ លើក ទី ២

ព្រះអង្គ ទ្រង់ បាន ឡើង គ្រងរាជ្យ ជា លើក ទី ២ នៅ ថ្ងៃទី ២៤ កញ្ញា ១៩៩៣ ហើយ ទ្រង់ បានដាក់ រាជ្យ វិញ នៅ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០០៤ ។ ក្រោយពី ការដាក់រាជ្យ ព្រះអង្គ ត្រូវបាន គេ ថ្វាយ ព្រះនាម ថា ព្រះមហាវីរក្សត្រ  ។

ព្រះរាជ បូជនីយកិច្ច

ក្នុង ឆ្នាំ ១៩៤៧ ព្រះបាទ សម្ដេចព្រះ ន រោ ត្ដម សីហនុ ព្រះអង្គ មាន មហា ជោគជ័យ ក្នុងការ ទាមទារ ឲ្យ រាជាណាចក្រ ថៃឡង់ ដ៍ សង មក ព្រះរាជ អាណាចក្រ កម្ពុជា វិញ ជាដាច់ខាត នូវ ខេត្ត ខ្មែរ ដែល ក្នុងពេល មាន ចម្បាំង សកលលោក លើក ទី ២ ថៃឡង់ ដ៍ បាន យក ពី កម្ពុជា ទៅ គឺ ខេត្តបាត់ដំបង  សៀម រាប  កំពង់ធំ ស្ទឹងត្រែង ។

ឆ្នាំ ១៩៤៩ ព្រះអង្គ បានទាមទារ ឲ្យ ប្រទេស បារាំង បញ្ឈប់ នូវ សន្ធិសញ្ញា អាណាព្យាបាល ដែល បាន ចុះ ហត្ថ លេ ខា នៅ ឆ្នាំ ១៨៦៣ និង ឆ្នាំ ១៨៨៤ ។ នៅ ឆ្នាំ ១៩៤៩ ដដែល ព្រះអង្គ បាន ឡាយ ព្រះ ហត្ថលេខា លើ សន្ធិសញ្ញា ឯករាជ្យ ដែល ប្រទេស បារាំង ព្រម ទទួលស្គាល់ តាមផ្លូវ ច្បាប់ នូវ ឯករាជ្យ របស់ ព្រះរាជ អាណាចក្រ កម្ពុជា ។ សន្ធិសញ្ញា ឆ្នាំ ១៩៤៩ នេះ លុបចោល នូវ សន្ធិសញ្ញា អាណាព្យាបាល ឆ្នាំ ១៨៦៣ និង ឆ្នាំ ១៨៨៤ ។

ពី ឆ្នាំ ១៩៥២ ដល់ ១៩៥៣ ព្រះអង្គ បាន យាង បំពេញ ព្រះរាជ បូជនីយកិច្ច ទាមទារ កេតនភណ្ឌ ឯករាជ្យ ១០០ ភាគរយ ជូន ជាតិ មាតុភូមិ ។

នៅ ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ដោយ ស្នា ព្រះ ហ ត្ត ដ៏ ឧត្ដុង្គឧត្ដម របស់ ព្រះអង្គ ព្រះរាជ អាណាចក្រ កម្ពុជា បានទទួល ឯករាជ្យ ទាំងស្រុង ពី សាធារណរដ្ឋ បារាំង ។ ប្រជារាស្ត្រ កម្ពុជា ទូទាំងប្រទេស សូម ថ្វាយ ព្រះកិត្តិនាម ព្រះអង្គ ជា “ ព្រះមហា វីរបុរស ជាតិ – ព្រះបិតា ឯករាជ្យ ជាតិ ” ។

ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៥២ ព្រះបាទ នរោត្តម សីហនុ វរ្ម័ន ទ្រង់ បាន ថ្លែង ជា ឱឡារិក ថា ព្រះអង្គ នឹង ខិតខំ ស្វែងរក ឯករាជ្យ បរិបូរ ជូន ជាតិ មាតុភូមិ ឲ្យ បាន ដាច់ខាត ក្នុង រយៈពេល ៣ ឆ្នាំ ។ ក្នុងពេលនោះ ដោយមាន សហការី ជួយ គាំទ្រ ផង ព្រះអង្គ ទ្រង់ យាង ទៅកាន់ ប្រទេស បារាំង ក្នុង ខែកុម្ភៈ ១៩៥៣ ។ នៅ ទីនោះ ព្រះអង្គ បាន ផ្ញើ សារលិខិត ជូន លោក វ៉ាំ ង សង់ អូ រី យ៉ូ ល ប្រ ធានា ធិបតី នៃ សាធារណរដ្ឋ បារាំង់ ចំនួន ៣ លើក ៖

លើក ទី ១ ថ្ងៃទី ៥ ខែមីនា ១៩៥៣ ពី ទីក្រុង ណា ពូ ល
លើក ទី ២ ថ្ងៃទី ១៨ ខែមីនា ១៩៥៣ ពី ទីក្រុង ណា ពូ ល ដែរ
លើក ទី ៣ ថ្ងៃទី ៣ ខែមេសា ១៩៥៣ ពី ទីក្រុង ផុង តែ ណឺ ប្លូ ។

ដោយ រដ្ឋាភិបាល បារាំង ពុំមាន អើពើ អ្វី នឹង សំណើ នោះ ព្រះអង្គ ទ្រង់ សម្រេច ព្រះទ័យ យាង ទៅធ្វើ យុទ្ធនាការ ទាមទារ ឯក រាជ្យ នៅក្នុង ប្រទេស កាណាដា និង សហរដ្ឋអាមេរិក ទៀត ។

នៅ កាណាដា ក្នុង ទីក្រុង ម៉ុង       រេ អាល់ ទ្រង់ បាន ថ្លែង ទៅ ពួក អ្នកសារព័ត៌មាន ដោយ សង្កត់ធ្ងន់ លើ បញ្ហា ពីរ ទាក់ទង នឹង រាជាណាចក្រ កម្ពុជា និង ប្រទេស បារាំង ដែលជា តំណាង ប្រទេស លោក សេរី ក្នុង ឥណ្ឌូចិន ៖

ទី ១ គឺ បញ្ហា ប្រយុទ្ធ ប្រឆាំងនឹង ពួក កុំមុយនិស្ត
ទី ២ គឺ បញ្ហា ឯករាជ្យ បរិបូរ សម្រាប់ ព្រះរាជាណាចក្រ កម្ពុជា ។

យោង លើ បញ្ហា នេះ ព្រះអង្គ ទ្រង់ បញ្ជាក់ថា ប្រជាពលរដ្ឋ ខ្មែរ ពុំ ត្រូវការ របប កុំ មុយ នី ស ទេ ព្រោះថា ប្រជាពលរដ្ឋ ខ្មែរ ម្នាក់ៗ សុទ្ធ តែមាន ដីធ្លី ជា កម្មសិទ្ធិ សម្រាប់ បង្កបង្កើនផល របស់ខ្លួន ។ បញ្ហា ដែល គេ ចង់បាន នោះ គឺ ឯករាជ្យ បរិ បូរ សម្រាប់ ប្រទេសជាតិ ។ ចំណែក ពួក កុំ មុយ នី ស គេ មើលឃើញថា ប្រ ទេស កម្ពុជា ជាទី តាំង មួយ ប្រសើរ សម្រាប់ ពួកគេ ។

នៅ សហរដ្ឋអាមេរិក ព្រះអង្គ ទ្រង់ ធ្វើ សេចក្ដីថ្លែងការណ៍ មួយ ដែល ត្រូវបាន សារព័ត៌មាន ដ៏ ធំ មួយ ឈ្មោះ ញូវយ៉ក ថែម ចុះផ្សាយ ក្នុង ទំព័រ ទី ១ របស់គេ នៅ ថ្ងៃទី ១៩ មេសា ១៩៥៣ ដែល ធ្វើ ឲ្យ ពិភពលោក ទាំងមូល មានការ ភ្ញាក់ផ្អើល ។ ខ្លឹមសារ គឺ “… បើ បារាំង មិន យល់ព្រម ប្រគល់ ឯករាជ្យ ឲ្យ កម្ពុជា ទេនោះ នឹងមាន គ្រោះថ្នាក់ មួយ យ៉ាងពិត ប្រាកដ គឺថា ប្រជាពលរដ្ឋ ខ្មែរ នឹង ក្រោកឈរឡើង ប្រឆាំងនឹង បារាំង ហើយ គេ នឹង ងាក ទៅរក ចលនា វៀត មិញ ដែល ដឹកនាំ ដោយ ពួក កុំ មុយ នី ស ” ។ ក្នុងករណី មានការ គំរាមកំហែង ប្រជា ពល រដ្ឋ ប្ដេជ្ញា ថា “ ពួក បារាំង ទាំងអស់ ដែល នៅក្នុង ស្រុក ខ្មែរ នឹងត្រូវ ឡោមព័ទ្ធ ហើយ ជីវិតចុងក្រោយ របស់ ពួកគេ នឹង មកដល់ …” ។
ព្រះ បញ្ញាញាណ ខាងលើនេះ បានធ្វើ ឲ្យ មតិ សកលលោក ពិសេស លោកខាងលិច តម្រូវ ឲ្យ រដ្ឋាភិបាល បារាំង ព្រម ចូលរួម ធ្វើការ ចរចា ជាមួយ រដ្ឋាភិបាល កម្ពុជា ស្ដីពី ឯករាជ្យ បរិបូរ នៃ រាជាណាចក្រ កម្ពុជា ។

រដ្ឋប្រហារ , និរទេស និង មាតុភូមិនិវត្តន៍

នៅ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ព្រះអង្គ ត្រុ វ សេនាប្រមុខ លន់ នល់ ធ្វើ រដ្ឋប្រហារ ទម្លាក់ ព្រះអង្គ ចេញពី តំណែង ខណៈពេលដែល ព្រះអង្គ បាន យាង ទៅ បំពេញ ទស្សនកិច្ច នៅ បរទេស ដោយ បង្កើត រដ្ឋាភិបាល ថ្មី មួយ សាធារណរដ្ឋ ខ្មែរ ។ រដ្ឋាភិបាល ថ្មី នេះ ត្រូវបាន ទទួលស្គាល់ ពី សហ រដ្ឋ អាមេរិក ។

ក្រោយពី ត្រូវបាន លន់ នល់ ធ្វើ រដ្ឋប្រហារ សម្ដេច ន រោ ត្ដម សីហនុ បាន និរទេស ព្រះកាយ ទៅ ទីក្រុង ប៉េង កាំ ង ប្រទេស ចិន ហើយ បាន បង្កើត រណសិរ្ស ជាតិ កម្ពុជា (Front Uni National du Kampuchea – FUNK) និង បាន គាំទ្រ ពួក ខ្មែរក្រហម ក្នុង ការតស៊ូ ដើម្បី ផ្ដួលរំលំ របប សាធារណរដ្ឋ របស់ លន់ នល់ ។  ក្រោយពី សម្ដេច ន រោ ត្ដម សីហនុ បានបង្ហាញ ការគាំទ្រ របស់ខ្លួន ចំពោះ ចលនា តស៊ូ របស់ ខ្មែរក្រហម ដោយ ទ្រង់ បានមក ជួប ពួក មេដឹកនាំ ខ្មែរក្រហម នៅ ជុំរុំ តស៊ូ មក  កងទ័ព របស់គេ បាន កើនឡើង ពី ៦.០០០ នាក់ ដល់ ៥០.០០០    នាក់ ។ សមាជិក ថ្មី នៃ ចលនា តស៊ូ ខ្មែរក្រហម ភាគច្រើន ជា កសិករ និង មិនមែន អ្នកនយោបាយ ពួកគេ ចូល ព្រៃ តស៊ូ មិនមែន ដើម្បី គាំទ្រ ខ្មែរក្រហម ទេ តែ គាំទ្រ ចំពោះ ស្ដេច របស់ខ្លួន ។

ក្នុង របប សាធារណរដ្ឋ ខ្មែរ និង របប ខ្មែរក្រហម សម្ដេច ន រោ ត្ដម សីហនុ ភាគច្រើន និរទេស ខ្លួន នៅ ប៉េកាំង ប្រ ទេស ចិន និង កូរ៉េខាងជើង ហើយ បាន វិលត្រឡប់ កាន់ ទីក្រុង ព្យុងយ៉ាង (Pyongyang) កូរ៉េខាងជើង ម្ដងទៀត នៅ ឆ្នាំ ១៩៧៩ ពេលដែល ទាហាន វៀតណាម ចូលកាន់ កាប់ ស្រុក ខ្មែរ នៅ ថ្ងៃទី ០៩ ខែមករា ឆ្នាំ ១៩៧៩ ។

ការជាប់ បង្ខាំង នៅក្នុង របប ខ្មែរក្រហម និង តស៊ូ បណ្ដេញ យួន ចេញពី ស្រុក ខ្មែរ

ពេល របប សាធារណរដ្ឋ ខ្មែរ ត្រូវបាន ដូ ល រំលំ ដោយ ការដណ្ដើមយក ពី ខ្មែរក្រហម នា ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ សម្ដេច ន រោ ត្ដម សីហនុ បាន ក្លាយជា ប្រធាន រដ្ឋ នៃ របប មួយ នេះ      ខណៈដែល អំណាច ឋិត នៅលើ ប៉ុល ពត ។ នៅ ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ១៩៧៦ ប៉ុល ពត បាន បង្ខំ ឲ្យ សម្ដេច ន រោ ត្ដម សីហនុ ចេញពី តំណែង ម្ដងទៀត និង ឲ្យ ចូល និវត្ត នយោបាយ ។ ក្នុងសម័យ កងទ័ព យួ ន ចួ ល ត្រួតត្រា ស្រុក ខ្មែរ ព្រះអង្គ បាន យាង ទៅ អង្គការ សហប្រជាជាតិ នៅ ទីក្រុង New York សហរដ្ឋអាមេរិក ដើម្បី ថ្លែងការណ៍ ប្រឆាំង នឹង ការឈ្លានពាន របស់ វៀត ណា ម មកលើ ប្រទេស កម្ពុជា ។ ក្រោយពី ការ ថ្លែងការណ៍ របស់ ព្រះអង្គ ទ្រង់ បាន ស្នាក់នៅ ក្នុងប្រទេស ចិន និង កូរ៉េខាងជើង ។

ការឈ្លានពាន របស់ ក ង ទ័ព វៀតណាម ចូល ប្រទេស កម្ពុជា កាលពី ខែធ្នូ ឆ្នាំ ១៩៧៨ បាន ផ្ដួលរំលំ របប ខ្មែរក្រហម ក្រៅពី សម្ដែង ការស្វាគមន៍ ចំពោះ បរាជ័យ របស់ របប ខ្មែរក្រហម សម្ដេច ន រោ ត្ដម សីហនុ នៅតែ ប្ដេជ្ញា ប្រ ឆាំង ចំពោះ រដ្ឋាភិបាល បក្សកុម្មុយនិស្ត វៀតណាម ដែល បាន លើក បន្តុប ហេង សំរិន ជា ប្រធាន នៃ រដ្ឋាភិបាល សា ធារ ណ រដ្ឋ ប្រជាមានិត កម្ពុជា ។ ខណៈដែល វៀតណាម កំពុងកាន់ កាន់ ស្រុក ខ្មែរ និង របប ខ្មែរក្រហម ដួលរលំ  សម្ដេច ន រោ ត្ដម សីហនុ បា នប ញ្ជុះ បញ្ចូល ឲ្យ កៅអី តំណាង ប្រទេស កម្ពុជា នៅក្នុង អង្គការសហប្រជាជាតិ ទុក នៅ ទំនេរ ហើយ ព្រះអង្គ បាន ចូលរួម ជាមួយ ចលនា តស៊ូ ខ្មែរ នៅ ជាយដែន ខ្មែរ សៀម ដើម្បី ប្រឆាំង ការឈ្លានពាន របស់ វៀត  ណា ម មកលើ កម្ពុជា ។ នៅ ឆ្នាំ ១៩៨៩ កងទ័ព វៀតណាម បាន ដកថយ ចេញ ពី កម្ពុជា ហើយ បាន បន្សល់ទុក នូវ រដ្ឋា ភិ បាល មួយ ដែល ស្និទ នឹង ខ្លួន ក្រោម ការដឹកនាំ របស់ អតីត កម្មាភិបាល ខ្មែរ ក្រ ហម ដែល បាន ភៀសខ្លួន ទៅ វៀតណាម មាន ហ៊ុន សែន , ហេង សំរិន និង ប៉ែន សុវណ្ណ ជាដើម ។

ការ សោយ ទិវង្គត

ព្រះករុណា ព្រះបាទ ន រោ ត្ដម សីហនុ ព្រះវរបិតា ឯករាជ ជាតិ ទ្រង់ បាន សោយ ព្រះ ទិ ង្គ ត នៅ ថ្ងៃ ច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវ នឹង ថ្ងៃ ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វា ស័ក វេលា ម៉ោង ១ និង ២០ នាទី យប់ ( ម៉ោង នៅ រាជធានី ភ្នំពេញ )     នៅ ទីក្រុង ប៉េកាំង ប្រទេស ចិន ដោយ ជរាពាធ ។ ព្រះ សព របស់ ទ្រង់ ត្រូវបាន ដង្ហែរ ពី ទីក្រុង ប៉េកាំង មកកាន់ រាជធានី ភ្នំពេញ ដោយ ព្រះករុណា ព្រះបាទ ន រោ ត្ដម សីហមុនី និង លោក ហ៊ុន សែន នាយក រដ្ឋ  មន្ត្រី ខ្មែរ នៅ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១២ វេលា ម៉ោង ២:៣០ រសៀល ។

ការ ដង្ហែរ ព្រះ បរមសព ពី ប្រ លាន យន្តហោះ អន្តរជាតិ ភ្នំពេញ មក ព្រះបរមរាជវាំង កាត់ តាម វិមានឯករាជ្យ បានបញ្ចប់ នៅ ម៉ោង ៥:៣០ ល្ងាច ដោយមាន ប្រជានុរាស្ត្រ   ប្រមាណ ជាង       ១.០០០.០០០ ( មួយ លាន ) ទៅ ជាង ១.២០០.០០០ ( មួយ លាន ពីរ សែន ) នាក់មក ចាំ ដង្ហែ ដែលមាន ទាំង បព្វជិត និង គ្រហស្ថ ។ ព្រះ បរមសព របស់ ទ្រង់ បាន តម្កល់ នៅ ព្រះបរមរាជវាំង រហូត ដល់ ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៣ ។

ពិធី ថ្វាយ ព្រះ ភ្លើង

វេលា ម៉ោង ០៧ និង ៥០ នាទី ព្រឹក ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៣  ក្បួន ដង្ហែ ព្រះ បរមសព ព្រះ បរម រតន កោដ្ឋ ចាប់ផ្ដើម ដង្ហែ ចេញពី ព្រះបរមរាជវាំង ឆ្ពោះទៅ ប្រទក្សិណ រមណីយដ្ឋាន វត្តភ្នំ និង វិមានឯករាជ្យ ហើយ យាង ទៅកាន់ ព្រះរាជ បុស្បុក  ដែលមាន ទីតាំង ស្ថិតនៅ បរិវេន ទីលាន ព្រះមេរុ មុខ សារមន្ទីរ ជាតិ ជាប់ របង ខាងជើង ព្រះបរមរាជវាំង  ដោយមាន ការ ឈរ អម សង ខាង ផ្លូវ ពី សំណាក់ ថ្នាក់ដឹកនាំ ជាន់ខ្ពស់ នៃ រដ្ឋាភិបាល កម្ពុជា សមាជិក រដ្ឋសភា ព្រឹទ្ធសភា និង កងកម្លាំងប្រដាប់អាវុធ ព្រមទាំង មន្ត្រី មកពី គ្រប់ ក្រសួង ស្ថាប័ន នានា នៅមុខ ព្រះបរមរាជវាំង  ។ ពិធី ដង្ហែ នេះ  មាន ផែន សំខាន់ ចំនួន ១១ គឺ ផែន មន្ត្រីរាជការ សិស្ស – និស្សិត ប្រជាពលរដ្ឋ ទាហាន កងរាជអាវុធហត្ថ កង នគរបាលជាតិ យុវជន កាយឫទ្ធិ ព្រះសង្ឃ ដូនជី អាចារ្យ ជនជាតិដើម ភាគតិច ជនជាតិ ចាម្ប៍ និង ក្រុម ដង្ហែ បែប ជនជាតិ ហើយ ផែនទី ៩ ជា ព្រះ បរម មឈូស ព្រះ បរម រតន កោដ្ឋ ។ គេ តម្កល់ ព្រះ បរមសព ព្រះ បរម រតន កោដ្ឋ នៅ ព្រះរាជ បុស្បុក  ស្ថិតនៅ បរិវេន ទីលាន ព្រះមេរុ ចាប់ពី ថ្ងៃទី ០១ ដល់ ទី ០៤ ខែកុម្ភៈ ទើប ថ្វាយ ព្រះ ភ្លើង ។

ព្រឹក ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១២ លោក  ហ៊ុន សែន នាយករដ្ឋមន្ត្រី   នៃ ប្រទេស កម្ពុជា បាន មានប្រសាសន៍ ឆ្លើយតប ទៅ កាសែត ឌឺ ខេ ម បូ ឌា ដេលី ដែល បាន ចុះផ្សាយ ថា ការកសាង សំណង់ ព្រះមេរុ នេះ មានការ ចំណាយ ខ្ជះខ្ជាយ ទៅលើ ព្រះរាជ សព របស់ ព្រះ បរម រតន កោដ្ឋ ហើយ ដែល ការចំណាយ នោះ មាន រហូតដល់ ប្រមាណ ៥ លាន ដុល្លារ សហរដ្ឋអាមេរិក ៕

———————————————————-

ឯកសារពិគ្រោះ www.wikipedia.org

Facebook Comments

Leave a Reply

%d bloggers like this: