កូនកំព្រា

ដោយ ថាច់ ប្រីជា គឿន

កូនកំព្រាព្រាត់ឪពុកទុក្ខរីងរៃ
កូនកំព្រាឃ្លាតម្តាយថ្លៃបីនែបនិត្យ
កូនកំព្រារស់រងកម្មត្រាំជីវិត
កូនកំព្រាចង់នែបនិត្យជិតមេបា ។

ម្តាយនៅរស់ត្រឹមតែកាយក្ស័យវិញ្ញាណ
ម្តាយនៅរស់ឈ្មោះជាស្ពានយានបច្ចា
ម្តាយនៅរស់អស់បេះដូងយោងសង្ខារ
ម្តាយនៅរស់ក្សោះកាយាច្បារទុក្ខភ័យ ។

ឪមិនស្លាប់ជាប់នឹងជង់អន្លង់កាម
ឪមិនស្លាប់ងប់ដិតដាមស្រាំស្មារតី
ឪមិនស្លាប់ងប់តណ្ហាដូរដែនដី
ឪមិនស្លាប់ចាប់បុត្រថ្លៃលៃតម្រេក ។

កូនទុក្ខធំយំយែករកលោកមេបា
កូនទុក្ខធំខំស្រវារកបង្អែក
កូនទុក្ខធំក្រំជីវិតចិត្តសង្វេគ
កូនទុក្ខធំខំប្រឹងស្រែករែកឃ្នាងឃ្មោះ ។

ប្រឹងរត់រកលោកមេបាការពារពង្ស
ប្រុងរត់រកជ្រកកាយអង្គប្រុងរួមរស់
ប្រុងរត់រកពុកម៉ែឯងក្រែងផុតគ្រោះ
ប្រុងរត់រកលោកបង់បោះគ្រោះដល់ស្លាប់ ។

ពេលដឹងខ្លួនពួនឱបទុក្ខពុកជាប់ទ្រុង
ពេលដឹងខ្លួនម្តាយជាប់ជង់ក្នុងភក់ល្បាប់
ពេលដឹងខ្លួនបេះដូងស្វិតចិត្តកកខាប់
ពេលដឹងខ្លួនពុកម៉ែស្លាប់ជាប់ចំណង ។

តាំងចិត្តថាស្រវារៀនរបៀនថ្លៃ
តាំងចិត្តថាស្តារស្មារតីឲ្យផូរផង
តាំងចិត្តថាសាងជីវិតផុតសៅហ្មង
តាំងចិត្តថាយាត្រាត្រង់គង់រុងរឿង ៕

ក្រុមប៉ូលិស្តនៃរបប ហ៊ុន សែន ដេញសំពងព្រះសង្ឃខ្មែរក្រោមនៅមុខស្ថានទូតយួន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០០៧ ខណៈដែលព្រះសង្ឃទាំងនេះទាមទារឲ្យអាជ្ញាធរយួនគោរពសិទ្ធិខ្មែរនៅដែនដីកម្ពុជាក្រោម ។ HRW
ក្រុមប៉ូលិស្តនៃរបប ហ៊ុន សែន ដេញសំពងព្រះសង្ឃខ្មែរក្រោមនៅមុខស្ថានទូតយួន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០០៧ ខណៈដែលព្រះសង្ឃទាំងនេះទាមទារឲ្យអាជ្ញាធរយួនគោរពសិទ្ធិខ្មែរនៅដែនដីកម្ពុជាក្រោម ។ HRW
Facebook Comments

Leave a Reply

%d bloggers like this: