រស់ព្រោះហ៊ានស្លាប់

ដោយ ថាច់ ប្រីជា គឿន

(មេពាក្យ ៩)

ជាតិ       យើងរងទុក្ខគ្រប់យុគសម័យ
ដង្ហោយ  រីងរៃស្ទើរក្ស័យសង្ខារ
ស្រែក      ឲ្យបងជួយដោះស្រាយបញ្ហា
រក           សិទ្ធិម្ចាស់ការសិទ្ធិជនជាតិដើម ។

បង        នៅក្រៅស្រុកប្រឹងគ្រប់នាទី
ឲ្យ           ជាតិដែនដីយើងមានដង្ហើម
ដោះ      ស្រាយបញ្ហាដែលមានពីដើម
ចំណង   ជ្រួលជ្រើមយួនធ្វើបាបខ្មែរ ។

ពី          អតីតកាលដល់បច្ចុប្បន្ន
នឹម       យួនជិះជាន់គ្មានល្ហើយល្ហែ
ដែក      គាបក្នុងគុកទុក្ខព្រាត់ពុកម៉ែ
យួន      សងដីកេរព្រោះ «ខ្មែរហ៊ានស្លាប់» ៕៚

ទីក្រុងបឹងកក់  ប្រទេសថៃ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១០ ព. ស. ២៥៥៤

Facebook Comments

Leave a Reply

%d bloggers like this: