ព្រះវិហារក្នុងវត្តមួយនៅថៃ តំាងព្រះឆាយាលក្ខណ៍ ឧកញ៉ា សឺង គុយ

នៅ​ក្នុង​ឱកាស​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ នៅព្រឹក​ថ្ងៃ​ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៧ នា ​វត្ត​សិរិ​ន​ថន​ទេព​រតនា​រាម ឃុំ​អម​យ៉ៃ ស្រុក​សាម​ប្រាន ខេត្ត​នគរ​បឋម ប្រទេស​ថៃ បាន​ដាក់​តាំង​ព្រះ​ឆាយា​លក្ខណ៍​ ឧកញ៉ា សឺង គុយ ជាវីរបុរសជាតិខ្មែរនៅដែនដីកម្ពុជាក្រោម និងឆាយាលក្ខណ៍ អតីត​ព្រះ​មហា​វីរក្សត្រខ្មែរ​  ព្រះបាទ នរោត្ដម ​សីហ​នុ  និង ​ព្រះ​បរម​រូប ​សម្តេច​សង្ឃរាជ ជួន ណាត​  ព្រមទាំងព្រះមហាក្សត្រខ្មែរ និង ថៃ ដែលកំពុងគ្រងរាជ្យ នាពេលបច្ចុប្បន្ន  ផងដែរ ។

ឆាយាលក្ខណ៍ ឧកញ៉ា សឺង គុយ ដាក់តាំងនៅក្នុងពិធីបុណ្យកាន់បិណ្ឌ នៅថៃ ។
ឆាយាលក្ខណ៍ ឧកញ៉ា សឺង គុយ ដាក់តាំងនៅក្នុងពិធីបុណ្យកាន់បិណ្ឌ នៅថៃ ។

​បើ​យោង​តាម Royal du Cambodge ដែល​បង្ហាញ​សកម្មភាព សម្តេច​រាជបុត្រី ព្រះ​អនុជ នរោត្តម អរុណរស្មី ជាឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសព្វព្រះទ័យ​យាង​ជា​ព្រះ​អធិបតី ក្នុង​ព្រះ​ពិធីបុណ្យ ភ្ជុំបិណ្ឌ នេះផងដែរ ។

ពិធីបុណ្យកាន់បិណ្ឌនេះ បានកើតឡើងក្រោមការដឹកនាំរបស់ សមាគមខេមរសង្គហធម៌ ដែលមានមូលដ្ឋាននៅប្រទេសថៃ សហការជាមួយ មហាវិទ្យាល័យមហាម្កុដរាជវិទ្យាល័យ សាខាសិរិនថន និងចៅអធិការវត្ត ក្រោមការឧបត្ថម្ភរបស់ពុទ្ធបរិស័ទមានព្រះសង្ឃនិស្សិតពលករ ដែលចំណាកស្រុក មកធ្វើការនៅប្រទេសថៃ និងមន្ត្រីស្ថានទូតរបស់ប្រទេសកម្ពុជា ក៏បានចូលរួម ផងដែរ ។

ឧកញ៉ា សឺង គុយ ជាអតីតចៅហ្វាយខេត្តព្រះត្រពាំង និងជាវីរបុរសជាតិខ្មែរនៅដែនដីកម្ពុជាក្រោម ត្រូវយួនកាត់ក្បាល នៅឆ្នាំ ១៨៤១ ជាថ្នូរឲ្យពលរដ្ឋខ្មែរក្រោម រក្សានូវពុទ្ធសាសនា និងវប្បធម៌ នៅដែនដីកម្ពុជាក្រោម ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបុណ្យ ជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ឆ្នាំនេះ ប្រារព្ធចាប់ថ្ងៃទី ៦ ដល់ ២០ ខែកញ្ញា ៕

សូមទស្សនា ទិដ្ឋភាពរូបថត នៃពិធីបុណ្យកាន់បិណ្ឌ នេះ ។

Facebook Comments

Leave a Reply

%d bloggers like this: