ពាក្យប្រដៅទាំង ១២ ប្រយោគរបស់ លោក Sun Yun Suan អតីតនាយករដ្ឋមន្ត្រីកោះតៃវ៉ាន់

លោក Sun Yun Suan ជាអតីតនាយករដ្ឋមន្ត្រី និងជាអ្នកសេដ្ឋកិច្ច  ប្រវត្តិជាវិស្វករ កើតនៅចិនដីគោក ។ លោកធ្វើជានាយករដ្ឋមន្ត្រី នៃកោះតៃវ៉ាន់ ពីឆ្នាំ ១៩៧៨ ដល់ ១៩៨៤ ។

គ្រួសារ លោក Sun_Yun-Suan និងកូនៗរបស់គាត់ ។
លោក Sun_Yun-Suan, ភរិយា និងកូនៗរបស់គាត់ ។

លោកបានបន្សល់ពាក្យប្រដៅចំនួន ១២ ប្រយោគ សម្រាប់ជាសំពាយជីវិតកូនៗរបស់ខ្លួនដែលល្បីទូទាំងពិភពលោកនេះ ។

១. ជីវិតមនុស្សមិនទៀតទាត់ទេកូន ! មិនមានអ្នកណាបានដឹងថាខ្លួនត្រូវស្លាប់ពេលណា? និងស្លាប់របៀបណានោះទេ? … ដូចនេះធ្វើអំពើបុណ្យអោយច្រើនគឺជាការចាំបាច់ ។

២. មានតែពុកនិងម៉ែទេដែលនិយាយប្រដៅកូននូវពាក្យទាំងអស់នេះពីព្រោះថានៅលើលោកនេះគ្មានអ្នកណាប្រដៅកូនៗល្អជាងសំដីពុកម៉ែទេ ។ពាក្យបណ្តាំទាំងនេះគឺជាលទ្ធផលដែលចេញមកពីបទពិសោធន៍ញើសឈាមនិងទឹកភ្នែករបស់ពុកផ្ទាល់ ។ វានឹងជួយកូនៗអោយជៀសផុតពីការភាន់ច្រឡំខាតពេលវេលាក្នុងមាគ៌ាឆ្ពោះទៅអនាគតរបស់កូនៗ ។

លោក Sun_Yun-Suan​ និង ភរិយារបស់គាត់ ។
លោក Sun_Yun-Suan​ និង ភរិយារបស់គាត់ ។

៣. បើមានមនុស្សណាមួយប្រាស្រ័យនឹងកូនៗមិនបានល្អកុំរវល់នឹងពួកគេនាំអោយតែខាតពេលវេលាទេ ។ គ្មានអ្នកណាត្រូវធ្វើល្អនឹងយើងក្រៅពីពុកម៉ែទេនៅលើលោកនេះ ។

៤. ល្បែងរលាយទ្រព្យ ។ ស្រីរលាយកិត្តិយស ។ បារីនិងសុរារលាយរាងកាយ ។ គ្រឿងញៀនរលាយជីវិត ។

៥. ពុំមានមនុស្សណាដែលមិនអាចជំនួសបាននោះទេ ។ ពុំមានវត្ថុណាដែលមិនអាចប្តូរថ្មីបាន។បើមានមនុស្សណាដែលខ្លួនស្រលាញ់មិនចង់ដើរអស់ដំណើរផ្លូវជីវិតនឹងកូនឬមួយក៏គេស្លាប់ចោលកូនត្រូវចងចាំថាវាមិនមែនជារឿង “មេឃរលំភ្នំរលាយ! ” វឺ “ភ្លើងឆេះកាល!” នោះទេ ។

៦. ជីវិតមនុស្សខ្លីណាស់បើខ្លួនចេះតែខ្ជះខ្ជាយពេលវេលាកូននឹងបាត់បង់អស់ហើយ ។ ដូចនេះបើចេះស្រលាញ់ជីវិតគឺត្រូវស្វែងរកសេចក្តីសុខការសប្បាយអោយបានច្រើនសំរាប់ជីវិតតាមផ្លូវល្អ ។

៧. នៅលើលោកនេះមិនមានសេ្នហាអមតៈទេ ! … ស្នេហាវាគ្រាន់តែជាអារម្មណ៍មួយគ្រា ។ អារម្មណ៍នេះទៅតាមពេលវេលាវានឹងរលាយសាបបាត់ទៅទៅតាមស្ថានភាពនិងកាលៈទេសៈហើយប្រែប្រួលផ្លាស់ប្តូរបាត់ទៅ ។

៨. ទោះបីជាមានមនុស្សច្រើននៅលើលោកនេះរៀនតិចតែជោគជ័យនិងល្បីឈ្មោះនោះគឺដោយសារតែគេសំណាង។ប៉ុន្តែមិនមែនមានន័យថាមិនចាំបាច់រៀនច្រើនដើម្បីទទួលជោគជ័យនោះទេ ។

លោក Sun_Yun-Suan ។
លោក Sun_Yun-Suan ។

៩. អំណាចបុណ្យស៏ក្កមិនអាចស្មើកេរ្តិ៏ឈ្មោះនិងកិត្តិយសបានទេ ។ រៀនស្គាល់តំលៃនៃវត្ថុរូបបីយ៍និងអរូបបីយ៍… កុំរៀនដឹងវត្ថុនោះមានតំលៃប៉ុន្មានដុល្លារ?

១០. កូនៗអាចរក្សាពាក្យសំដីនឹងមនុស្សម្នាជុំវិញខ្លួន ។តែកុំរំពឹងថាគេឯងនឹងរក្សាពាក្យសំដីនឹងកូនៗ។កូនៗអាចធ្វើអំពើល្អអោយមនុស្សម្នាបាន ។ តែកុំរំពឹងថាគេឯងនឹងធ្វើអំពើល្អដាក់កូនៗវិញនោះ ។

១១. មានមនុស្សទិញឆ្នោត ២០ ដល់ ៣០ ឆ្នាំ តែនៅតែក្រ ។នេះបញ្ជាក់ថាចង់មានត្រូវចេះសន្សំនិងចេះរកស៊ីទៅ ។

១២. ការជួបជុំគ្រួសារប្តីប្រពន្ធបងប្អូនកូនក្មួយគឺសុទ្ធតែជាភព្វនិស្ស័យ។ មិនថាយើងបាននៅក្បែរគ្នារយៈពេលប៉ុន្មាននោះទេត្រូវចេះបង្កើតពេលវេលាល្អៗដាក់គ្នាពីព្រោះជាតិក្រោយក៏យើងគ្មានឱកាសនឹងជួបគ្នាបានម្តងទៀតបានដែរ ៕

Facebook Comments

Leave a Reply

%d bloggers like this: