ជីវិតក្រោមរបបផ្ដាច់ការយួន

សំឡេងចាបយំនៅមាត់បង្អួច
ក្នុងចិត្តព្រឺព្រួចកួចនឹកភូមិស្រុក
កន្លែងមនោរម្យធ្លាប់ផ្ដល់ក្ដីសុខ
ឥឡូវមានទុក្ខនៅក្រោមនឹមយួន ។

ខ្ញុំព្រាត់មាតុភូមិជាយូរមកហើយ
រងទុក្ខឥតស្បើយព្រោះរដ្ឋការយួន
រំលោភសិទ្ធិខ្មែររងទុក្ខផ្ទួនៗ
ថ្ងៃណារួចខ្លួនខ្មែរមានសេរី ។

អ្នកនៅក្នុងស្រុកចុកទ្រូងខ្លោចផ្សា
របបផ្ដាច់ការជិះជាន់រាល់ថ្ងៃ
រស់ក្រោមនឹមយួនគ្មានសិទ្ធិហាស្ដី
ជីវិតឥតន័យលើដីដូនតា ។

សង្ឃឹមខ្មែរក្រោមចេះប្រើសិទ្ធិ៍ខ្លួន
ស្របតាមច្បាប់ក្បួនអន្តរជាតិចារ
ខ្មែរជាម្ចាស់ស្រុកម្ចាស់ព្រៃព្រឹក្សា
សម្រេចវាសនាខ្លួនដោយខ្លួនឯង ៕

សហរដ្ឋអាមេរិក ថ្ងៃសុក្រ ៤ រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព. ស. ២៥៦១
ត្រូវនឹងថ្ងៃទី ៥ ខែមករា គ. ស. ២០១៨
និពន្ធដោយ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

 

the life under vietnam communist

Untitled-1

Facebook Comments

Leave a Reply

%d bloggers like this: