តំណែងខ្យល់

និពន្ធដោយ ថាច់ ប្រីជា គឿន
(មេពាក្យ ៩)

តំណែងខ្យល់គេផ្ដល់ឲ្យដោយកិត្តិយស
ជូនដល់មនុស្សស្មោះនឹងជាតិឆ្លៀតការងារ
ស្ម័គ្រធ្វើការស្ដារសង្គមគ្រប់វេលា
ឥតរួញរាមិនទាមទារបៀវត្សឡើយ       ។

តំណែងខ្យល់បានផលអ្វីថ្លៃមកខ្លួន
ទើបនឹងនួនស្ងួនខំជល់ទាល់ត្រាណត្រើយ
ដាច់ខ្យល់ស្លាប់ដាបលោហិតឥតល្ហែល្ហើយ
ទុក្ខគ្មានស្បើយអស់ដីហើយមិនភ្ញាក់ខ្លួន   ។

តំណែងខ្យល់គេផ្ដល់ឲ្យដោយយល់ថា
អ្នកស្នេហាជាតិប្រជាធំជាងខ្លួន
ខំធ្វើការយ៉ាងខ្លាំងក្លាត្រាតែស្ងួន
ភ្លេចគិតខ្លួនធួនគ្រួសារស្ដាររឿងជាតិ ។

ផ្ទុយទៅវិញគិតមិនចេញជ្រេញនិម្មល
បានងារខ្យល់ខ្វល់តែជល់ពុលអំនួត
ខាំគ្នាឯងប៉ុន្មាននាក់ស្ម័គ្រជាញាតិ
ប្រឹងតែឆ្លៀតវិវាទគ្នាងារបានអ្វី? ៚

ថ្ងៃសៅរ៍ ១៣ កើត ខែមាឃ  ឆ្នាំ មមែ សប្ដស័ក ព. ស. ២៥៥៩
ថ្ងៃទី ២០ ខែកុម្ភៈ គ. ស. ២០១៦

win-posision

Facebook Comments

Leave a Reply

%d bloggers like this: