សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ស្ដីអំពីសិទ្ធិមនុស្ស

ដោយយល់ឃើញថា ការទទួលស្គាល់សេចក្ដីថ្លៃថ្នូរជាប់ពីកំណើត និង សិទ្ធិស្មើភាព និង សិទ្ធិមិនអាចលក់ដូរ ផ្ទេរ ឬ ដកហូតបានរបស់ សមាជិកទាំងអស់ នៃគ្រួរសារ មនុស្ស គឺ ជាគ្រឹះនៃសេរីភាព យុត្តិធម៌និង សន្ដិភាព ក្នុងពិភពលោក ។ ដោយយល់ឃើញថា ការមិនទទួលស្គាល់ និង ការប្រមាថ មើលងាយ សិទ្ធិមនុស្ស នាំឲ្ មានអំពើព្រៃផ្សៃ សាហាវយង់ឃ្នង ធ្វើឲ្យក្ដៅក្រហាយ ដល់សតិសម្បជញ្ញៈ មនុស្សជាតិ និង ថា ការឈានដល់ពិភពលោកមួយ ដែលមនុស្សទាំងឡាយ មានសេរីភាព ត្រូវបានប្រកាសថា ជាសេចក្ដី ប្រាថ្នាដ៏ខ្ពង់ខ្ពស់ បំផុត របស់មនុស្ស ត្រូវតែបានការពារ ដោយនីតិរដ្ធ ដើម្បីជៀសវាង កុំឲ្យមនុស្ស បង្ខំចិត្តជាចុងក្រោយបង្អស់ បះបោរ ប្រឆាំង ទល់នឹងអំណាចផ្ដាច់ការ និង ការគាបសង្កត់ ។ ដោយយល់ឃើញថា ជាការចាំបាច់ដែលត្រូវលើកស្ទួយការពង្រីកទំនាក់ទំនង ជាមិត្តភាពរវាងប្រជាជាតិនានា ។

ដោយយល់ឃើញថា ប្រជាជាតិទាំងឡាយ នៃសហប្រជាជាតិបានប្រកាសបញ្ជាក់សាជាថ្មី ក្នុងធម្មនុញ្ញសហប្រជាជាតិ នូវជំនឿរបស់ខ្លួន ទៅលើមូលដ្ឋាន នៃមនុស្ស លើសេចក្ដី ថ្លៃថ្នូរ លើតម្លៃ របស់មនុស្ស និង លើសមភាព នៃសិទ្ធិរវាង បុរសនិងស្រ្ដី ហើយប្ដេជ្ញាលើកស្ទួយវឌ្ឍនភាពសង្គម និង កម្រិត ជីវភាព រស់នៅ ឲ្យកាន់ តែប្រសើឡើង ក្នុងសេរីភាព កាន់តែទូលំទូលាយ ។ ដោយយល់ឃើញថា ដោយសហប្រតិបត្តិការជាមួយ អង្គារសហប្រជាជាតិ រដ្ឋជាសមាជិក ទាំងអស់សន្យាធ្វើឲ្យ មានការគោរពជាសកល និង ការប្រតិបត្តិនូវ សិទ្ធិសិរីភាព មូលដ្ឋាន ។ ដោយយល់ឃើញថា ការយល់ដូចគ្នា មួយ អំពីសិទ្ធិនិង សេរីភាព ទាំង នេះ មានសារៈសំខាន់បំផុត ដើម្បីបំពេញ នូវការសន្យាខាងលើ ។

អាស្រ័យហេតុនេះ មហាសន្និបាតប្រកាសថា ៖

សេចក្ដីប្រកាស ជាសកលស្ដីពំពីសិទ្ធិមនុស្សនេះ ជាឧត្ដមគតិរួម ដែល ប្រជាពលរដ្ឋ គ្រប់ៗប្រទេស និង ប្រជាជាតិ ទាំងអស់ត្រូវធ្វើអោយបានសំរេច ដើម្បីឲ្យ បុគ្គលគ្រប់ៗរូប និង អង្គការសង្គមទាំងអស់ ដោយរក្សាខ្ជាប់ខ្ជួន ជានិច្ចក្នុងស្មារតី របស់ខ្លួន នូវសេចក្ដី ប្រកាសនេះ ខិតខំប្រឹងប្រែង បណ្ដុះបណ្ដាលការគោរពសិទ្ធិនិង សេរីភាព ទាំង នេះ តាមរយៈ ការបង្រៀន និង ការអប់រំ ហើយនិងខំប្រឹងប្រែង ធានាអោយមាន ការទទួលស្គាល់ និង ការអនុវត្តជាសកល និង ដោយស័ក្កិសិទ្ធិ នូចសិទ្ធិនិង សេរីភាព ដោយវិធានការជាតិ និង អន្ដរជាតិ ដែលមាន លក្ខណៈ រីកចំរើន ជាលំដាប់ ទាំងក្នុង ចំណោម ប្រជាពលរដ្ធ នៃរដ្ឋសមាជិក ទាំងក្នុង ចំណោម ប្រជាពលរដ្ឋ ដែនដី ដែលស្ថិតនៅក្រោម ដែនសមត្ថកិច្ច នៃរដ្ឋទាំងនោះ ។

មាត្រា ១

មនុស្សទាំងអស់ កើតមកមានសេរីភាព និង សមភាព ក្នុងផ្នែកសេចក្ដីថ្លៃថ្នូរ និង សិទ្ធិ ។ មនុស្សមានវិចារណញ្ញាណនិង សតិសម្បជញ្ញៈ ជាប់ពីកំណើត ហើយគាប្បី ប្រព្រឹត្ដចំពោះគ្នាទៅវិញទៅមក ក្នុងស្មារតី ភាតរភាពជាបងប្អូន ។

មាត្រា ២

មនុស្សម្នាក់ៗ អាចប្រើប្រាស់សិទ្ធិនិង សេរីភាព ទាំងអស់ ដែលមានចែង ក្នុង សេចក្ដីប្រកាស នេះ ដោយគ្មាន ការប្រកាន់បែងចែក បែបណា មួយ មានជាអាទិ៍ ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬ មតិផ្សេងៗ ទៀត ដើមកំណើត ជាតិ ឬ ទ្រព្យសម្បត្តិ កំណើត ឬ ស្ថានភាពដ៏ទៃផ្សេងៗ ទៀតឡើយ ។ លើសពីនេះ មិនត្រូវធ្វើ ការប្រកាន់ បែងចែកណាមួយ ដោយសំអាងទៅលើឋានៈ ខាងនយោបាយ ខាងដែនសមត្ថកិច្ច ឬ ខាងអន្ដរជាតិរបស់ប្រទេស ឬ ដែនដី ដែលបុគ្គលណាម្នាក់ រស់នៅ ទោះបីជាប្រទេស ឬ ដែនដីនោះឯករាជ្យក្ដី ស្ថិត ក្រោម អាណាព្យាបាលក្ដី ឬ គ្មានស្វយ័ត គ្រប់គ្រង ក្ដី ឬ ស្ថិតក្រោម ការដាក់កម្រិតផ្សេង ទៀតណាមួយ ដល់ អធិបតរយ្យភាពក្ដី ។

មាត្រា ៣

បុគ្គលម្នាក់ៗ មានសិទ្ធិ រស់រានមានជីវិត សេរីភាព និង សន្ដិភាព ផ្ទាល់ ខ្លួន ។

មាត្រា ៤

គ្មានជនណាម្នាក់ ត្រូវស្ថិតនៅ ក្នុង ទាសភាព ឬ ស្ថិតក្នុង ភាពជាអ្នក បម្រើដាច់ថ្លៃឡើយ ។ ទាសភាព និង ទាសពានិជ្ជកម្ម តាម គ្រប់ទម្រង់ទាំងអស់ ត្រូវហាមឃាត់ ។

មាត្រា ៥

គ្មានជនណាម្នាក់ ត្រូវទទួលទារុណកម្ម ឬ ការប្រព្រឹត្តមកលើខ្លួន ឬ ទណ្ឌកម្ម ឃោរឃៅ អមនុស្សធម៌ ឬ បន្ថោកបន្ទាប បានឡើយ ។

មាត្រា ៦

ជនគ្រប់រូប មានសិទ្ធិឲ្យគេទទួលស្គាល់បុគ្គលិកលក្ខណៈ គតិយុត្ដរបស់ខ្លួន នៅគ្រប់ទីកន្លែង ។

មាត្រា៧

ជនគ្រប់រូប មានសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់ និង មានសិទ្ធិ ទទួលការការពារ ពីច្បាប់ ស្មើៗគ្នា ដោយគ្មានការរើសអើង។ មនុស្សគ្រប់រូបមានសិទ្ធិទទួលការការពារ ស្មើៗគ្នា ប្រឆាំង នឹង ការ រើសអើង ណា ដែលរំលោភលើសេចក្ដី ប្រកាសនេះ ព្រមទាំងប្រឆាំង និង ករញុះញង់ឲ្យមានកររើសអើង ។

មាត្រា ៨

មនុស្សគ្រប់រូប មានសិទ្ធិ រកដំណោះស្រាយ ស័ក្ដិសិទ្ធ មួយ នៅចំពោះមុខ សាលាជំរះក្ដី ជាតិ ដែលមានសមត្ថកិច្ច ចំពោះអំពើរទាំងឡាយណាដែល រំលោភ សិទ្ធិមូលដ្ឋាន របស់ខ្លួន ដែលត្រូចបានទទួលស្គាល់ ដោយរដ្ធធម្មនុញ្ញ ឬ ដោយច្បាប់ ។

មាត្រា ៩

គ្មានជនណាម្នាក់ ត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬ និរទេសខ្លួន តាមអំពើចិត្តឡើយ ។

មាត្រា ១០

មនុស្សគ្រប់រូប មានសិទ្ធិស្មីគ្នា ពេញលេញ សុំឲ្យតុលាការឯករាជ្យ និង មិនលំអៀង ពិនិត្យរឿងក្ដីរបស់ខ្លួន ជាសាធារណៈ និង ដោយសមធម៌ ដើម្បីសម្រេច លើសិទ្ធិនិងកាតព្វកិច្ច និង លើភាពសមហេតុផល នៃការចោទ ប្រកាន់ទាំង ឡាយខាងបទ ព្រហ្មទណ្ឌមកលើខ្លួន ។

មាត្រា ១១

១. ជនណាដែលជាប់ចោទ ពីបទល្មើសព្រហ្មទណ្ឌ ត្រូវសន្មតជាជនគ្មានទោសរហូត ដល់ពិរុទ្ធភាព ត្រូវបានរកឃើញ នៅក្នុង សវនាករជាសាធារណៈដែលមាន ការធានាចំបាច់ ដើម្បី ឲ្យជននោះការពារខ្លួន ។

២. គ្មានជនណាម្នាក់ ត្រូវបានផ្ដន្ទាទោសពីបទល្មើស ព្រហ្មទណ្ឌ នៅពេលធ្វើអំពើ ឬ មានការខកខាន នេះ ដូចគ្នានេះដែរមិន ត្រូវមានការផ្ដន្ទាទោសឲ្យធ្ងន់ជាងទោសដែលបានកំណត់ឲ្យអនុវត្តក្នុងអំឡុងពេលដែលបទល្មើសបានកើតឡើងនោះឡើយ។

មាត្រា ១២

គ្មានមនុស្សណាម្នាក់ ត្រូវរងការរំលោភ ជ្រៀតជ្រែកតាមអំពើចិត្តក្នុងជីវិត ឯកជនគ្រួសារ ទីលំនៅ ឬការឆ្លើយឆ្លង ឬការធ្វើឲ្យបះពល់ ដល់កិត្តិយស និង កេរ្ដិ៍ឈ្មោះ របស់ខ្លួន បានឡើយ ។ ជនគ្រប់រូប មានសិទ្ធិ ទទួលការការពារំពីច្បាប់ ប្រឆាំង នឹងការជ្រៀតជ្រែក ឬការប៉ះពាល់បែបនេះ ។

មាត្រា ១៣

១. មនុស្សគ្រប់រូប មានសិទ្ធិធ្វើដំណើរ ដោយសេរី និង មានសិទ្ធិជ្រើសរើស និវេសនដ្ឋានក្នុងរដ្ឋមួយ ។

២. មនុស្សគ្រប់រូប មានសិទ្ធិចាកចេញពីប្រទេសណាមួយ រួមទាំង ប្រទេសរបស់ខ្លួនផង និង មានសិទ្ធិវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ ។

មាត្រា ១៤

១. មនុស្សគ្រប់រូប មានសិទ្ធិ ស្វែងរក និងទទួល កន្លែងជ្រកកោន ក្នុងប្រទេស ដទៃទៀត ក្នុងករណីមានការធ្វើទុកបុកម្នេញមកលើខ្លួន ។

២. សិទ្ធិសុំជ្រកកោននេះ មិនអាចលើកមក សំអាងបានទេ ក្នុងករណីមានការចោទ ប្រកាន់ ដែលពិតជាកើតឡើង ពីបទល្មើស មិនមែននយោបាយ របស់សហប្រជាជាតិ ។

មាត្រា ១៥

១.មនុស្សគ្រប់រូប មានសិទ្ធិ ទទួលបានសញ្ជាតិមួយ ។

២.គ្មានជនណាម្នាក់ អាចត្រូវដកហូតសញ្ជាតិ ឬ រារាំង សិទ្ធិប្ដូរសញ្ជាតិ របស់ខ្លួនបានឡើយ ។

មាត្រា ១៦

១. មនុស្ស ប្រុសស្រីដល់អាយុគ្រប់ការ មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ និង កសាងគ្រួសារ ដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ ឬ សាសនាឡើយ ។ មនុស្សប្រុសស្រី មានសិទ្ធិ ស្មើគ្នាក្នុងការរៀបអាពាហ៍ពិពាហ៍ ក្នុងចំណងអពាហ៍ពិពាហ៍ និង ក្នុង ពេល រំលាយ ចំណងអាពាហ៍ពិពាហ៍ ។

២. អាពាហ៍ពិពាហ៍អាចនឹងប្រព្រឹត្ត ទៅបាន លុះត្រាតែមាន ការព្រមព្រៀង ដោយ សេរី និង ពេញលេញពីអនាគត់ប្ដីប្រពន្ធ ។

៣. គ្រួសារ ជាអង្គភាពធម្មជាតិ និង ជាអង្គភាពមូលដ្ឋាននៃសង្គម ហើយ គ្រួសារ មាន សិទ្ធិ ទទួលការការពារ ពីសង្គម និង រដ្ឋ ។

មាត្រា១៧

១. មនុស្ស គ្រប់រូប ទោះតែម្នាក់ឯងក្ដី ឬ ដោយរួមជាមួយ អ្នកដ៏ទៃក្ដី មានសិទ្ធិជាម្ចាស់ កម្មសិទ្ធិ ។

២. គ្មានជនណាម្នាក់ ត្រូវបានដកហូតកម្មសិទ្ធិ តាមអំពើចិត្តឡើយ ។

មាត្រា ១៨

ជនគ្រប់រូប មានសិទ្ធិ សេរីភាព ខាងការគិត សតិសម្បជញ្ញៈ និង សាសនា សិទ្ធិ នេះ រាប់បញ្ចូលទាំងសេរីភាព ផ្លាស់ប្ដូរសាសនា ឬ ជំនឿ ព្រមទាំង សេរីភាព សម្ដែងសាសនា ឬ ជំនឿរបស់ខ្លួន តែម្នាក់ឯង ឬ ដោយរួមជាមួយអ្នកដ៏ទៃជាសាធារណះឬជាឯកជន តាមការបង្ហាត់បង្រៀន ការអនុវត្ត ការគោរពបូជា និងការប្រតិ្តតាម ។

មាត្រា ១៩

មនុស្សគ្រប់រូប មានសិទ្ឋិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ ។ សិទ្ឋិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិ ដោយគា្មនការរជ្រៀតជ្រែក និង សេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័តមាន និងគំនិតនានាដោយគា្មនព្រំដែនទឹកដី ទោះតាមរយៈ មធ្យោបាយសម្តែងមតិណាមួយដ៏ដោយ ។

មាត្រា ២០

១. មនុស្សគ្រប់រូប មានសិទ្ឋិសេរីភាពក្នុងការប្រជុំ ឬការរួមគា្នជាសមាគមដោយសន្តិវិធី ។

២. គ្មានជនណាម្នាក់ ត្រូវបានបង្ខិតបង្ខំឲ្យចូលរួមក្នុងសមាគមណាមួយឡើយ ។

មាត្រា ២១

១. មនុស្សគ្រប់រូប មានសិទ្ឋិចូលរួមក្នុងការដឹកនាំកិច្ចការសាធារណៈនៃប្រទេសរបស់ខ្លួនដោយផ្ទាល់ ឬ តាមរយះតំណាង ដែលបានជ្រើសរើសដោយសេរី ។

២. មនុស្សគ្រប់រូប មានសិទ្ឋិចូលបម្រើមុខងារសារណៈនៃប្រទេសរបស់ខ្លួន ក្នុងលក្ខខណ្ឌសមភាព ។

៣. ឆន្ទះរបស់់ប្រជាពលរដ្ឋជាមូលដ្ឋានអំណាចនៃការដឹកនំាកិច្ចការ សាធារណៈ ។ ឆន្ទៈនេះត្រូវសម្តែងចេញតាមរយៈការបោះឆ្នោតទៀងទាត់ តាមពេលកំណត់ និងពិតប្រាកដ ដែលមានលក្ខណៈសកល ស្មើភាព និងសម្ងាត់ ឬតាមនីតិវិធីសមមូល ដែលធានាសេរីភាពនៃការបោះឆ្នោត ។

មាត្រា ២២

ក្នុងឋានះជាសមាជិកនៃសង្គមមនុស្សគ្រប់រូប មានសិទ្ឋិទទួលបានសន្តិសុខសង្គម និងមានបុព្វសិទ្ធិសម្រេចបានសិទិ្ឋខាងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដែលចំាបាច់សម្រាប់សេចក្តីថ្លៃថ្នូរ និងការរីកចំរើនដោយសេរីនៃបុគ្គលិកលក្ខណះរបសខ្លួនតាមរយៈការខិតខំ របស់ជាតិនិង សហប្រតិបត្តិការអន្ដរជាតិ និង ដោយយោងទៅតាមការរៀចំនិង ធនធានរបស់ប្រទេសនីមួយៗ ។

មាត្រា ២៣

១. មនុស្សគ្រប់រូប មានសិទ្ធិមានការងារធ្វើជ្រើសរើស ការងារដោយសេរី ទទួលលក្ខខណ្ឌ ការងារត្រឹមត្រូវ និង ពេញចត្ត និង មានការការពារប្រឆាំង នឹង ភាពអត់ ការងារ ធ្វើ។

២. មនុស្សគ្រប់រូប មានសិទ្ធិទទួលប្រាក់បៀវត្សស្មើគ្នា ចំពោះការងារដូចគ្នា ដោយគ្នាន ការរើសអើង ។

៣. អ្នកធ្វើការងារ មានសិទ្ធិទទួលបានលាភការដោយសមធម៌ និងពេញចិត្ត ដើម្បីធានាអត្ថិភាព រស់នៅ រស់ខ្លួន និង គ្រួសារ ឲ្យសមស្រប នឹង សេចក្ដីថ្លៃថ្នូរ នៃ មនុស្ស និង ត្រូវ បានបំពេញ បន្ថែមទៀត ដោយមធ្យោបាយផ្សេៗ នៃការកាពារ ផ្នែកសង្គម ប្រសិន បើចាំបាច់។

៤. មនុស្ស គ្រប់រូប មានសិទ្ធិ បង្កើត សហជីព និង ចូលរួម ក្នុង សហជីព ដើម្បី ការពារផលប្រយោជន៍របស់ខ្លួន ។

មាត្រា ២៤

មនុស្សគ្រប់រូប មានសិទ្ធិឈប់សម្រាក និង លំហែកាយ កំសាន្ដ រូមបញ្ជូលទាំង កម្រិតម៉ោងការងារសមហេតុផល និង ការឈប់សម្រាកដោយបានប្រាក់បៀវត្សតាមពេលកំណត់ទៀងទាត់ ។

មាត្រា ២៥

១. មនុស្សគ្រប់រូប មានសិទ្ធិ ទទួលបានកម្រិតជីវភាព គ្រប់គ្រាន់ ដើម្បីធានា សុខភាព និង សុខមាលភាព របស់ខ្លួន និង គ្រួសារ រួមមានចំណីអាហារ សម្លៀកបំពាក់ លំនៅដ្ឋាន ការថែទាំ សុខភាព និង ដរវសង្គមកិច្ច ចាំបាច់ផ្សេងៗទៀផង។ មនុស្ស គ្រប់រូប មានសិទ្ធិទទួល បានការគាំពារនៅ ពេលគ្មាន ការងារធ្វើ មានជំងឺ ពិការ មេម៉ាយ ឬពោះម៉ាយ ចាស់ជរា ឬ នៅ ពេលបាត់បង់ មធ្យោបាយធានាជីវភាព ដែលបណ្ដាលមកពីកាលៈទេសៈផុតពីឆន្ទៈ របស់ខ្លួន ។

២. មាតុភាព និង កុមារភាព មានសិទ្ធិ ទទួលជំនួយ និងការថែទាំពិសេស ។ កុមារគ្រប់ រូប ទោះកើត ពីឪពុកម្ដាយមានខាន់ស្លា ឬ ឥតខាន់ស្លាក្ដី ត្រូវបានទទួលការកាពារខាងសង្គមកិច្ច ដូចគ្នា ។

មាត្រា ២៦

១. មនុស្សគ្រប់រូប មានសិទ្ធិ ទទួលបានការអប់រំ។ ការអប់រំ ត្រូវឥតបង់ថ្លៃ យ៉ាងហោចណាស់ សម្រាប់ការអប់រំបឋមសិក្សា និង អប់រំមូលដ្ឋាន ។ ការអប់រំបឋមសិក្សា គឺជាកាតព្វកិច្ច ។ ការអប់រំខាងបច្ចេកទេស និង វិជ្ជាជីវៈ ត្រូវ រៀបចំអោយមានជាទូទៅ ។ ការអប់រំឧត្ដមសិក្សា ត្រូវបើកឲ្យចូលរៀន ស្មើភាពគ្នា ដោយឈរលើមូលដ្ឋាន សមត្ថភាព ។

២. ការអប់រំ ត្រូវសំដៅទៅរកការរើកលូតលាស់ពេញលេញ នៃបុគ្គលិក លក្ខណៈ របស់ មនុស្ស និង ការពង្រឹងការគោរពសិទ្ធិមនុស្ស និង សេរីភាព មូលដ្ឍាន ការអប់រំ នេះ ត្រូលើកកំពស់ ការយល់ដឹង ការអត់ឱនអធ្យាស្រ័យគ្នា និោង មិត្តភាព រវាង ប្រជាជាតិ និង ក្រុម ជូជសាសន៍ ឬ ក្រុម សាសនាទាំងអស់ ព្រមទាំង ការអភិវឌ្ឃន៍ សកម្មភាពរបស់ សហប្រជាជាតិ ក្នុង ការថែរក្សា សន្ដិភាព ។

៣. មាតាបិតា មានសិទ្ធិ ជាអាទិភាព ក្នុងការជ្រើសរើស ប្រភេទ នៃការ អប់រំសម្រាប់បុត្រធីតារបស់ខ្លួន ។

មាត្រា ២៧

១. មនុស្សគ្រប់រូប មានសិទ្ធិចូលរួមដោយសេរី ក្នុងជីវភាព វប្បធម៌ របស់សហគមន៍ អាស្រ័យផល សិល្បៈ និង ចូលរួមចំណែកក្នុងវឌ្ឍនភាព វិទ្យាសាស្រ្ដ និង ក្នុង ផលប្រយោជន៍ ដែលបានមកពីវឌ្ឍនភាពនេះ ។

២. មនុស្សគ្រប់រូប មានសិទ្ធិទទួលការការពារផលប្រយោជន៍ខាងសីលធម៌ និងសម្ភារៈ ដែលបានមកពីផលិតកម្មខាងវិទ្យាសាស្ត្រ និងអក្សរសាស្រ្តឬ សិល្បៈ ដែលជាស្នាដៃរបស់ខ្លួន ។

មាត្រា ២៨

មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវសណ្តាប់ធ្នាប់សង្គមនិងអន្តរជាតិ ដែលធ្វើ ឲ្យសិទ្ធិ និង សេរីភាព ចែងក្នុងសេចក្តីប្រកាសនេះ អាចសំរេចបានដោយពេញលេញ ។

មាត្រា ២៩

១.មនុស្សគ្រប់រូបមានករណីកិច្ចចំពោះសហកមន៍ ដែលជាកន្លែងតែមួយគត់ ដែល អាច បង្កើតបានការរីកចម្រើនដោយសេរី និងពេញបរិបូរណ៍នូវបុគ្គលិកលក្ខណៈរបស់ខ្លួន ។

២.ក្នុងការប្រើប្រាស់សិទ្ធិនិងសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូប ត្រូវស្ថិតនៅត្រឹមតែ កំរិត ព្រំ ដែនដែលច្បាប់បានកំណត់សំរាប់ការទទួលស្គាល់ និងការគោរពសិទ្ធិ និងសេរីភាព របស់អ្នកដ៏ទៃ និងបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពទូទៅ នៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ ។ ៣.តែយ៉ាងណាក៏ដោយ សិទ្ធិនិងសេរីភាពទាំងនេះ មិនអាចយកទៅប្រើផ្ទុយនិង គោលបំណងនិងគោលការទាំងឡាយរបស់សហប្រជាជាតិឡើយ ។

មាត្រា ៣០

គ្មានបទបញ្ញាតិណាមួយនៃសេចក្តីប្រកាសនេះ អាចត្រូចបានបកស្រាយតម្រូវថា រដ្ឋណាមួយ ក្រុមណាមួយ ឬបុគ្គលណាម្នាក់ មានសិទ្ធិបែបណាមួយធ្វើ ក្នុង ការធ្វើ សកម្មភាព ឬ ការប្រព្រឹតអំពើអ្វីមួយ ដែលសំដៅទៅបំផ្លិចបំផ្លាញ នូវសិទ្ធិ និង សេរីភាព ទាំងឡាយ ដែលមានចែង នៅក្នុង សេចក្ដីប្រកាស នេះឡើយ ៕

…………………………………………….

ទាញយកសៀវភៅសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស

ភាសាអង់គ្លេស  l ភាសាខ្មែរ

Facebook Comments

Leave a Reply

%d bloggers like this: