អត្ថន័យ​តួអក្សរ​នៅលើ​ផ្ទាំង​សិលាចារឹក​វត្ត​សម្បូរ​រង្សី​

ដោយ ស៊ឺន ចែង ចើ​ន និង ថាច់ ប្រីជា គឿន – សារព័ត៌មាន ព្រៃនគរ​

វត្ត​សម្បូរ​រង្សី (​សម្បួរ​) ជា​វត្ត​ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរ​មួយ ឋិត​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង បានកកើតឡើង ក្នុង ព​. ស​. ៩១៧  គ​. ស​. ៣៧៣ បើ​គិត​មកទល់​ឆ្នាំ ២០១៧ នេះ វត្តមាន​អាយុកាល ១៦៤៤ ឆ្នាំ​ហើយ ។ សព្វថ្ងៃ វត្ត​នេះ មាន​បន្សល់ទុក​នូវ​ផ្ទាំងសិលា​ចារឹក​មួយ​ផ្ទាំង​ដែល​បាន​ចារ​ឡើង​ក្នុង​សតវត្សរ៍ ៧ ឬ ទី ៨ នៃ​គ្រិស្ត​សតវត្សរ៍  ។ បើ​យោងតាម​ឆ្នាំ​កសាង​វត្ត​សម្បួរ​រង្សី​នេះ និង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​យួន​ថា ស្ដេច​ត្រកូល ង្វៀង របស់​យួន​បាន​ចូលមក​កាន់កាប់​ទឹកដី​ព្រៃនគរ នៅ​ចុង​សតវត្សរ៍​ទី ១៧ នា​ឆ្នាំ ១៦៩៨ ឃើញថា ជនជាតិ​យួន​បាន​ចូលមក​វាតទី​ដែនដី​កម្ពុជា​ក្រោម ក្រោយ​ខ្មែរក្រោម​កសាង​វត្ត​សម្បួរ​រង្សី ១៣១៦ ឆ្នាំ ។  

ផ្ទាំងសិលា​ចារឹក​មួយ ដែលមាន​ប្រវែង​បណ្តោយ ១.៧ ម៉ែត្រ ទទឹង ៤.៨ សាំង​ទី​ម៉ែត កម្រាស់ ០.៩ សាំង​ទី​ម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល ៥០០ គីឡូក្រាម ។
ផ្ទាំងសិលា​ចារឹក​មួយ ដែលមាន​ប្រវែង​បណ្តោយ ១.៧ ម៉ែត្រ ទទឹង ៤.៨ សាំង​ទី​ម៉ែត កម្រាស់ ០.៩ សាំង​ទី​ម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល ៥០០ គីឡូក្រាម ។

​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ប្រមាណ ៤០ គីឡូម៉ែត្រ កំពង់​ស្ពាន គឺជា​ស្រុក​មួយ​ដែលមាន​ប្រជារាស្ត្រ​ខ្មែរក្រោម​រស់នៅ​យ៉ាង​កុះករ  មាន​វត្ត​ខែ្មរ​ទាំងអស់ ២២ វត្ត ក្នុងចំណោម ១៤១ វត្ត​នៃ​ខេត្ត​ព្រះ​ត្រពាំង ។ វត្ត​ទាំងនោះ​មានដូចជា វត្ត​មហាពោធិ​វ័ន ហៅ វត្ត​តា​ធៀ​វ កសាង​ឆ្នាំ គ​. ស​. ១៣៦៧ វត្ត​បទុម​សាគរ ហៅ វត្ត​កំពង់​ស្ពាន កសាង​ឆ្នាំ គ​. ស​.១៨១៨  វត្ត​រតនា​ទី​បា​រាម​កោះ​កែវ ហៅ អូរ​មិច កសាង​ឆ្នាំ គ​. ស​. ១៦៥៧ វត្ត​បទុម​ក្រពុំ​រ័ត្ន​កេសរ​បុ​បា្ផ​ច​ម្បា​មាស ហៅ​វត្ត សំ​ណឹ​ង​ធំ កសាង​ឆ្នាំ គ​. ស​. ១៣៦៤ ជាដើម  ។​

​ដោយឡែក វត្ត​សម្បូរ​រង្សី ហៅ វត្ត​សម្បួរ បាន​ស្ថាបនា​ឡើង​ក្នុង គ​. ស​. ៣៧៣ ស្ថិតនៅ​ភូមិ​តា​ខៅ (Trà Kháo) ឃុំ​ក្រសាំង (Hòa Ân) ស្រុក​កំពង់​ស្ពាន (Câu Kè) ខេត្ត​ព្រះ​ត្រពាំង ស្ថាបនា​ឡើង​ក្នុង ព​. ស​. ៩១៧ គ​. ស​. ៣៧៣ បើ​គិត​មកទល់នឹង​ឆ្នាំ ២០១៣ វត្ត​នេះ មាន​អាយុកាល ១៦៤០  ឆ្នាំ​ហើយ  ។ បើ​យោងតាម​បញ្ជី និង​ស្ថិតិ​វត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ឃើញថា   វត្ត​សម្បូរ​រង្សី គឺជា​វត្ត​មួយ​ដែល​បាន​កសាងឡើង​មុនគេ​បង្អស់ ក្នុងចំណោម​វត្ត​ខ្មែរ ដែល​បាន​កសាង​នៅ​ដែនដី​កម្ពុជា​ក្រោម  ។​

​បច្ចុប្បន្ន វត្ត​សម្បួរ​ង្សី​មាន​រក្សា​នូវ ផ្ទាំងសិលា​ចារឹក​មួយ ដែលមាន​ប្រវែង​បណ្តោយ ១.៧  ម៉ែត្រ ទទឹង ៤.៨ សាំង​ទី​ម៉ែត កម្រាស់ ០.៩ សាំង​ទី​ម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល ៥០០ គីឡូក្រាម ។ ផ្ទាំងសិលា​ចារឹក​នេះ មាន​ចារ​អក្សរ​ខ្មែរ បុរាណ មួយ​បន្ទាប់ ដែល​ក្រៅពី​អ្នក​បុរាណវិទ្យា​មិនអាច​អាន​បានឡើយ ។ តែ​សេចក្តី​នៃ​អក្សរ​នៅក្នុង​ផ្ទាំ​សិលាចារឹក នេះ ត្រូវបាន​អ្នកស្រាវជ្រាវ​បារាំងសែស​ស្គាល់​យូរ​មកហើយ ដោយ​គេ​បាន​យកទៅ​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ​សាលា បារាំង​ចុង​បូព៌ា (Bulletin de l’ecole Francaise l’Extrieme Orient XIX) កាលពី​ឆ្នាំ ១៩១៩ ។ កាលជំនាន់​នោះ វត្ត​នេះ​ឈ្មោះថា សម្បូរ ប្រហែលជា​ហៅ​កាត់​ពី សម្បូរ​រង្សី ហើយ​បច្ចុប្បន្ន ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ជុំវិញ​វត្ត​នេះ ក៏​នៅតែ​ហៅថា វត្ត​សម្បួរ  ដដែល ។  តួអក្សរ​ខ្មែរ​ប​រុ​រាណ និង​សេចក្តី​ជា​ភាសាសំស្ក្រឹត​នេះ ត្រូវបាន លោក ហ្ស​ក ស៊ី​ដែ​ស បកប្រែ​ទៅជា​ភាសា​បារាំង ហើយ​លោក សាស្ត្រាចារ្យ អាំង ជូ លាន បាន​សរសេរ​មកជា​អក្សរ​ខ្មែរ​សម័យថ្មី ថា “​ភោគី​ន្ទ្រា​ស្យ សហ​ស្រ​និ​ស្សត ច​ល​ជ្ជិ​ហ្មា​ត ទិ​ច្ចុ​ម្វិ​ត​” ប្រែ​សម្រួល​សេចក្ដី​មកជា​ភាសា​ខ្មែរ​ប្រែ​ថា “​ដោយ មាន​ពន្លឺ​បត់បែន​ចេញពី​មាត់​ទាំង​មួយ​ពាន់ នៃ​ស្តេច​នាគ មក​បបោសអង្អែល​”​ ។

ព្រះវិហារវត្តសម្បួររង្សី ។
ព្រះវិហារវត្តសម្បួររង្សី ។

​លោក​សាស្ត្រាចារ្យ អាំង ជូ លាន បាន​បញ្ជាក់ថា នេះ​ជា​សិលាចារឹក​មួយ​ដែល​ចារ ឡើង​នៅ​សតវត្សរ៍ ទី ៧ ឬ ទី ៨ បើ​យោងទៅតាម​ការវិភាគ​តួអក្សរ  គឺ មុន​សម័យអង្គរ​ទៅទៀត ប្រហាក់ប្រហែល​ខេត្តតាកែវ​សព្វថ្ងៃនេះ ។ សិលា ចារឹក​នេះ មាន​ចុះ​លេខ​បញ្ជីសារពើភ័ណ្ឌ​ថា K.419 ។​

​យោងតាម​ខ្លឹមសារ​សិលាចារឹក​នេះ ស្តេច​នាគ​ទាំង​មួយ​ពាន់​ដែល​ខ្មែរ​យើង​ធ្លាប់​គោរពបូជា​តាំងពី​បុរាណ​មក​នោះ បញ្ចេញ​ពន្លឺ​យ៉ាង​ចិញ្ចាច​មក​បបោសអង្អែល​ថែរក្សា​ពុទ្ធបរិស័ទ​ទាំងអស់​ដែល​នៅក្នុង​ភូមិ​ស្រុក​មួយ​នេះ ទើប​វត្ត​នេះ ឈ្មោះថា សម្បូរ​រង្សី គឺ សម្បូរ​ពន្លឺ  ។ ដូច្នេះ សិលាចារឹក​នេះ គឺជា​ដួងព្រលឹង​របស់​វត្ត​សម្បូរ​រង្សី និង​ភស្តុតាង​មួយ     បញ្ជាក់​ឲ្យ​ឃើញថា ខ្មែរក្រោម​ជា​ម្ចាស់​ស្រុក​អាណាចក្រ​នគរ​ភ្នំ ឬដែនដី​កម្ពុជា​ក្រោម សព្វថ្ងៃ ។

វត្ត​សម្បូរ​រង្សី មាន​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង ១១.១៧០  ម៉ែត្រក្រឡា វត្ត​នេះ​ត្រូវបាន​ជួសជុល​ឡើងវិញ​អស់  ៤ លើក​មកហើយ  ។ ការរុះរើ​លើក​ទី ៤ ត្រូវបាន​កសាង​ព្រះវិហារ​ជាថ្មី ដឹកនាំ​ដោយ​ព្រះចៅអធិការ​វត្ត​ព្រះនាម ថាច់  យ៉ួ​ង និង បាន​បញ្ចុះ​ខ័​ណ្ឌ​សីមា​នៅ​ឆ្នាំ ១៩៩៨ កន្លងទៅនេះ ។

​យោងតាម​ឆ្នាំ​កសាង​វត្ត​សម្បួរ​រង្សី​នេះ និង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​យួន​ថា ស្ដេច​ត្រកូល ង្វៀង របស់​យួន​បាន​ចូលមក​កាន់កាប់​ទឹកដី​ព្រៃនគរ នៅ​ចុង​សតវត្សរ៍​ទី ១៧ នា​ឆ្នាំ ១៦៩៨ ឃើញថា ជនជាតិ​យួន បាន​ចូលមក​វាតទី​ដែនដី​កម្ពុជា​ក្រោម ក្រោយ​ខ្មែរក្រោម    កសាង​វត្ត​សម្បួរ​រង្សី ១៣១៦ ឆ្នាំ ៕​​

Facebook Comments

Leave a Reply

%d bloggers like this: